ឱកាស​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចិន​ក្នុង​ពិព័រណ៍​អប់រំ​ស្អែក​នេះ​នៅ PPIU

ឱកាស​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចិន​ក្នុង​ពិព័រណ៍​អប់រំ​ស្អែក​នេះ​នៅ PPIU

សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​មាន​កិត្តិយស​ជម្រាប​ជូន​ដល់​និស្សិត និង​សិស្ស​វិទ្យាល័យ​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ក្រោម​កិច្ចសហការ​របស់​សាកលវិទ្យាល័យ​នានា​នៃ​ប្រទេស​ចិន និង​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) សាកលវិទ្យាល័យ​ចិន​ចំនួន​៩ នឹង​មក​រៀបចំ​ពិព័រណ៍​អប់រំ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៨ និង​២៩ ខែ​វិច្ឆិកា នេះ នៅ​បរិវេណ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ ជាន់​ទី​១។

 

សិស្ស​វិទ្យាល័យ និង​និស្សិត​ដែល​មាន​ចំណាប់​អារម្មណ៍​បន្ត​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ ឬ​មាន​បំណង​ទៅ​បន្ត​ការ​សិក្សា​នៅ​​ចិន សូម​ចូលរួម​ទស្សនា និង​មក​សាកសួរ​ព័ត៌មាន​នៅ​កន្លែង​ពិព័រណ៍​អប់រំ​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (ទល់​មុខ​វិទ្យាល័យ​បាក់​ទូក)។ សិស្ស និស្សិត និង​អ្នក​ចូលរួម នឹង​មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន។

 

ឱកាស​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចិន​ក្នុង​ពិព័រណ៍​អប់រំ​ស្អែក​នេះ​នៅ PPIU

 

សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឈិន រិទ្ធិ ខន​សាល់​ធេន​ (Chen Rith Consultant and Trade Co.,Ltd) ​អញ្ជើញ​សាកលវិទ្យាល័យ​ចិន​ចំនួន​៩​ដើម្បី​រៀប​ចំ​ពិព័រណ៍​អប់រំ​ខាង​លើ។

 

ព័ត៌មានលម្អិត សូម​ទាក់ទង៖

លេខទូរសព្ទ៖ 098 300 000 / 099 996 896

អ៊ីម៉ែល៖ [email protected]

Facebook: Chen Rith Consultant and Trade Co.,Ltd