ហ៊ុន ម៉ានី ​ម្ចាស់​ពាន​ Gusi​ Peace Prize​៖ “ដល់​ពេល​​ខ្មែរ​រួមគ្នា​ដើម្បី​បង្ហាញ​ពី​ស្នាដៃ ​របស់​ប្រទេស​ លើ​ឆាក​អន្តរជាតិ”

ហ៊ុន ម៉ានី ​ម្ចាស់​ពាន​ Gusi​ Peace Prize​៖ “ដល់​ពេល​​ខ្មែរ​រួមគ្នា​ដើម្បី​បង្ហាញ​ពី​ស្នាដៃ ​របស់​ប្រទេស​ លើ​ឆាក​អន្តរជាតិ”

លោក ហ៊ុន ម៉ានី ដែល​ទើប​ទទួល​បាន​ពាន​ Gusi Pease Prize បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ត្រឡប់​​មក​ដល់​ប្រទេស​កម្ពុជា​ម្សិលមិញ​នេះ​ថា ប្រទេស​ជាតិ​នៅ​សេសសល់​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ច្រើន ក៏​ប៉ុន្ដែ ក៏​ត្រូវ​ទទួល​ស្គាល់​ថា កម្ពុជា​មាន​សក្ដានុពល​ច្រើន​ សេចក្ដី​រីករាយ​ច្រើន​ ភាព​កក់​ក្ដៅ​ច្រើន​ពី​ប្រជាពលរដ្ឋ​។ ម៉្លោះ​ហើយ គឺ​ដល់​ពេល​ដែល​ខ្មែរ​រួបរួម​គ្នា​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​ពី​សក្ដានុពល​របស់​ប្រទេស​ទៅ​លើ​ឆាក​អន្តរជាតិ។

 

ហ៊ុន ម៉ានី ​ម្ចាស់​ពាន​ Gusi​ Peace Prize​៖ “ដល់​ពេល​​ខ្មែរ​រួមគ្នា​ដើម្បី​បង្ហាញ​ពី​ស្នាដៃ ​របស់​ប្រទេស​ លើ​ឆាក​អន្តរជាតិ”

រូបភាព​យក​ចេញ​ពី​គណនីរបស់​ លោក​ ហ៊ុន​ ម៉ានី

 

លោក​ហ៊ុន ម៉ានី បាន​ទទួល​ពាន​រង្វាន់ Gusi Pease Prize ​កាល​ពី​ថ្ងៃទី ២៣ វិច្ឆិកា។ ស្ថិត​ក្នុង​វ័យ ៣៤ និ​ង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ ត្រូវ​បាន​ជ្រើសរើស​ជា​ជ័យ​លាភី​ក្នុង​លក្ខខ័ណ្ឌ​មេដឹកនាំ​វ័យក្មេង​ និង​ជា​អ្នក​ធ្វើ​ការងារ​មនុស្ស​ធម៌​ដែល​មាន​វិស័យ​វប្បធម៌ ​និង​បេតិកភណ្ឌ។

 

ខាង​​ក្រោម​នេះ គឺជា សេចក្ដី​ថ្លែង​សន្ទរកឋា របស់​លោក​ ហ៊ុន ម៉ានី នៅ​ពេល​ទទួល​បាន​ពាន​រង្វាន់ ដែល​លោក​បាន​បង្ហោះ​សារ​នេះ​នៅ​ក្នុង​គណនី​របស់​លោក កាល​ពី​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ២០១៥៕​

 

ហ៊ុន ម៉ានី ​ម្ចាស់​ពាន​ Gusi​ Peace Prize​៖ “ដល់​ពេល​​ខ្មែរ​រួមគ្នា​ដើម្បី​បង្ហាញ​ពី​ស្នាដៃ ​របស់​ប្រទេស​ លើ​ឆាក​អន្តរជាតិ”

ហ៊ុន ម៉ានី ​ម្ចាស់​ពាន​ Gusi​ Peace Prize​៖ “ដល់​ពេល​​ខ្មែរ​រួមគ្នា​ដើម្បី​បង្ហាញ​ពី​ស្នាដៃ ​របស់​ប្រទេស​ លើ​ឆាក​អន្តរជាតិ”

រូបថត៖ គណនីហ្វេសបុក ហ៊ុន ម៉ានី