តារា​ម៉ូ​ដែល​ម្នាក់​សម្រេចចិត្ត​កាត់​ឆ្អឹងជំនីរ ៦ កង់​ចោល ដើម្បី​បាន​ច​ង្កេះ​តូច​ដូច​តួអង្គ​ក្នុង​រឿង​គំនូ​ជីវ​ច​ល​

Sanofi

​នេះ​គឺជា​រឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត​មួយ​ដែល​តារា​ម៉ូ​ដែល​ម្នាក់​ហ៊ាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ខ្ទង់សែន​ដុល្លារ​ក្នុងការ​កែប្រែ​សម្រស់​របស់ខ្លួន​ស្ទើរតែ​ទាំងស្រុង​ដើម្បី​ចង់បាន​មុខមាត់​រាងរៅ​ដូចគ្នា​ជាមួយ​តួអង្គ​មួយរូប​នៅក្នុង​រឿង​គំនូរជីវចល​គឺ​នាង ជេ​ស្ស៊ី​កា រ៉ាប់​ប៊ីត​(Jessica Rabbit) ។ ​

កាលពីពេល​ថ្មីៗ​នេះ​នៅក្នុង​កម្មវិធី​ទំនាក់ទំនង​សង្គម អ៊ី​ន​ស្តា​ក្រាម របស់​តារា​ម៉ូ​ដែល ដែល​អតីត​ជាជាង​អគ្គិសនី​ម្នាក់​នាង ភី​ស្ស៊ី ហ្វ​ក្ស (Pixee Fox) បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ទៅដល់​មហាជន​ទូទាំង​ពិភពលោក ព្រោះតែ​នាង​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ក្នុង​គោលបំណង​ចង់​បង្អួត​ពី​រូបរាងកាយ និង សម្រស់​របស់​នាង​បន្ទាប់ពី​វះកាត់​តែ​សម្ផស្ស​ឲ្យ​មានមុខមាត់​ដូច​តួអង្គ​គំនូ​ជីវ​ចលនា​ង ជេ​ស្ស៊ី​កា រ៉ាប់​ប៊ីត បាន​ជោគជ័យ ។

តារា​ម៉ូ​ដែល​ដែលមាន​ដើមកំណើត​ពី​ប្រទេស​ស៊ុយអែត​រូបនេះ​បានលើកឡើង​ឲ្យ​ដឹងថា នាង​ត្រូវបាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់​ប្រហែល ១១៩ ២០០ ដុល្លារ​អាមេរិក ដើម្បី​ចំណាយ​ពេលវេលា​វះកាត់​កែ​សម្ផស្ស ១៥ ដង ទម្រាំ​តែ​បាន​ជោគជ័យ ។ ហើយ​សម្រាប់​ការវះកាត់​កែប្រែ​រាងកាយ​នេះ​ដែល​នាង​បាន​បន្ថែមទៀតថា នាង​ត្រូវ​កាត់​ឆ្អឹងជំនីរ​ចោល​រហូតដល់ ៦ កង់​ឯណោះ ដើម្បី​ឲ្យ​បាន​ចង្កេះ​មាន​តូច​បំផុត​គឺ​ត្រឹម​ទំហំ ១៤ លេខ ដែល​វា​ជា​ទំហំ​សមល្មម​នឹង​ចិត្ត​របស់​នាង ។​

បើ​យោងតាម​ការរៀបរាប់រ​បស់​មន្ទីរ​វះកាត់​តែ​សម្ផស្ស Brazilian Butt Lift បាន​ឲ្យ​ដឹងថា ចំពោះ​សុដន់ និង ច្រមុះ របស់​តារា​ម៉ូ​ដែល​វ័យ ២៥ ឆ្នាំ​រូបនេះ ត្រូវបាន​កែប្រែ​ឲ្យ​មាន​លក្ខណៈ​ធំ​ជាង​មុន ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ សូម្បីតែ​ត្រគាក​របស់​នាង​ក៏​ត្រូវបាន​ប្រើប្រាស់​សារធាតុ​ខ្លាញ់​របស់​មនុ​ស្សពិតៗ​ក្នុង​ការចាក់​បញ្ចូល​ដើម្បី​ឲ្យ​បាន​ត្រគាក​ធំ​ហើយ​មាន​សម្រស់​ស្អាត​តាមបែប​ធម្មជាតិ ។ ទាក់ទង​នឹង​រឿង​វះកាត់​កែ​សម្រស់​នេះ ភី​ស្ស៊ី ហ្វ​ក្ស បាន​និយាយ​ពី​គោលបំណង​របស់​នាង​ទៅកាន់​គេហៈទំព័រ Dailymail កាលពីពេល​ថ្មីៗ​នេះ​ថា «​នាង​ចង់បាន​ចង្កេះ​តូច សុដន់​ធំ ភ្នែក​ធំ និង ចង់បាន​សម្រស់​ស្អា​តពិតៗ​» ៕ កុសល​

​ 

  

   

  

Related