បិទការប្រកួតកីឡាបាល់ទាត់ ប៊ូល និងអត្ត ពលកម្មស្ប៉េស្យាល់អូឡាំពិក ជើងឯកជាតិឆ្នាំ២០១៥

ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់ ប៊ូល និងអត្តពលកម្ម ស្ប៉េស្យាល់អូឡាំពិកជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០១៥ ដែលរៀបចំឡើងដោយគណៈកម្មាធិការ ជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជានាថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៥ បានបញ្ចប់ជា ស្ថាពរហើយនៅក្នុងទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិ ។   

ចំពោះលទ្ធផលវិញ្ញាសាប្រភេទកីឡាបាល់ទាត់ ចំណាត់ថ្នាក់លេខ១ បានទៅលើខេត្តបាត់ដំបង លេខ២  ខេត្តស្វាយរៀង និងលេខ៣ បានទៅលើ Cam Yot ។ វិញ្ញាសាប្រភេទរត់៥០ម៉ែត្រនារី ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី តាំង មុន្និកា (ភ្នំពេញ), ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការិនី ជា ស្រីងួន អង្គការភាពញញឹមនៃកុមារ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាការិនី ខន សូរិយា មកពីខេត្តតាកែវ ។

វិញ្ញាសាប្រភេទរត់៥០ម៉ែត្របុរសក្របខណ្ឌ A ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ យ៉េវ សម្ផស្ស ខេត្តស្វាយរៀង, ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ ថុន សុធា ខេត្តតាកែវ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ សៅ លីហួរ អង្គការភាពញញឹមកុមារ រីឯក្របខណ្ឌ B ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ តា តយ ខេត្តបាត់ដំបង, ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ  ឡៅ បូពាវ Indo China និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ភ្លី ម៉ាន ខេត្តបាត់ដំបង ។

វិញ្ញសាប្រភេទរត់១០០ម៉ែត្រនារីក្របខណ្ឌ A ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី រឿង លក្ខិណា Cam Yut, ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការិនី វន ផល្លា អង្គការ ដើម្បីភាពញញឹមនៃកុមារ និងចំណាត់ថ្នាក់លេខ៣ បាន ទៅលើកីឡាការិនី ហេង ស្រីនុច មកពីអង្គការ ដើម្បីភាពញញឹមនៃកុមារ ចំពោះក្របខណ្ឌ B ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី ស៊ី មានចរិយា ភ្នំពេញ, ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការិនី ចា តុលា KPF និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាការិនី ហ៊ីង ចរិយា ខេត្តស្វាយរៀង ។

វិញ្ញាសារត់១០០ម៉ែត្របុរសក្របខណ្ឌ A ចំណាត់ថ្នាក់លេខ១ បានទៅលើកឡាករ អ៊ុន រ៉ាយុទ្ធ ខេត្តបាត់ដំបង ចំណាត់ ថ្នាក់លេខ២ បានទៅលើកីឡាករ កេត ចាន់ដេត ខេត្តកំពង់ធំ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ហ៊ីង យ៉ាម៉ាខេត្តបាត់ដំបង ចំណែកក្របខណ្ឌ B ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ឡុង ម៉ា ខេត្តកំពង់ធំ ចំណាត់ថ្នាក់លេខ ២ បានទៅលើកីឡាករ គឹម សុខា ខេត្តតាកែវ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ នុត ស្នាខេត្តស្វាយរៀង ។

ចំពោះវិញ្ញាសាប៊ូលឈើសម្រាប់បុរស ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ ណយ សុខ ចំណាត់ថ្នាក់លេខ២បាន ទៅលើកីឡាករ អ៊ុក ប៊ុនរឿន និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ពីង យុទ្ធា ។ ចំពោះនារី ចំណាត់ថ្នាក់លេខ ៣ បានទៅលើកីឡាការិនី កន សុធា ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការិនី នុត សុផាន់ណា និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាការិនី ទុយ វេ ។

ក្រុមដែលចូលរួមមានមកពីខេត្តបាត់ដំបង កំពង់ធំ តាកែវ ស្វាយរៀង អង្គការ Cam Yot អង្គការ ដើម្បីភាពញញឹមនៃកុមារ-អង្គការ Indo China Starfish-ភ្នំពេញក្រោន Football Club-អង្គការ KPF ។ ការប្រកួតនេះទទួលបានការ ឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ អភិវឌ្ឍន៍អន្តរជាតិ (United State Agency International Development-USAID) និងអង្គការ Family  Care Cambodia) ៕

បិទការប្រកួតកីឡាបាល់ទាត់ ប៊ូល និងអត្ត ពលកម្មស្ប៉េស្យាល់អូឡាំពិក ជើងឯកជាតិឆ្នាំ២០១៥

បិទការប្រកួតកីឡាបាល់ទាត់ ប៊ូល និងអត្ត ពលកម្មស្ប៉េស្យាល់អូឡាំពិក ជើងឯកជាតិឆ្នាំ២០១៥

បិទការប្រកួតកីឡាបាល់ទាត់ ប៊ូល និងអត្ត ពលកម្មស្ប៉េស្យាល់អូឡាំពិក ជើងឯកជាតិឆ្នាំ២០១៥

បិទការប្រកួតកីឡាបាល់ទាត់ ប៊ូល និងអត្ត ពលកម្មស្ប៉េស្យាល់អូឡាំពិក ជើងឯកជាតិឆ្នាំ២០១៥

បិទការប្រកួតកីឡាបាល់ទាត់ ប៊ូល និងអត្ត ពលកម្មស្ប៉េស្យាល់អូឡាំពិក ជើងឯកជាតិឆ្នាំ២០១៥