លោក យី វាសនា សំណេះសំណាលជា មួយអត្តលិក មុនចេញទៅប្រកួតនៅសិង្ហបុរី

ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក កម្ពុជា លោក យី វាសនា បានជួបសំណេះ សំណាល និង ជូនឯកសណ្ឋានកីឡាករ-កីឡាការិនីពិការកម្ពុជា ទាំង៣០រូប រួមជាមួយគ្រូបង្វឹកផងដែរ មុនចេញដំណើរទៅកាន់ ប្រទេសសិង្ហបុរី ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA Para Games លើកទី៨ នាថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ ។

លោក យី វាសនា បាននិយាយថា កីឡាករ-កីឡាការិនីពិការទាំងអស់ ត្រូវរក្សាសុខភាពឲ្យបានល្អប្រសើរ ជាពិសេស ការបរិភោគចំណីអាហារឲ្យមានអនាម័យ មិនត្រូវបរិភោគចំណីអាហារណាដែលនាំឲ្យប៉ះពាល់ដល់សុខភាពឡើយ ។

កីឡាករ-កីឡាការិនីពិការបានពិនិត្យសុខភាពរួចហើយ ដោយធ្វើតេស្តជាលក្ខណៈទូទៅនៃរាងកាយ និងកាយសម្បទា របស់អត្តពលិក ការពិនិត្យសម្ពាធឈាម ទឹកនោម (សារធាតុញៀន) ចង្វាក់បេះដូង សួត ព្រមទាំងការពិនិត្យប្រព័ន្ធ ប្រសាទទៀតផង ។

សម្រាប់ការប្រកួតកីឡា SEA Para Games លើកទី៨នេះ កម្ពុជាបានបញ្ជូនចំនួន៤ប្រភេទកីឡាទៅចូលរួមប្រកួត ដែលរួម មានប្រភេទកីឡាអត្តពលកម្ម រត់ប្រណាំង ចោលដុំដែក និងប្រណាំងរទេះ មានចំនួន១៩នាក់ ។ ប្រភេទកីឡា ហែលទឹក ចំនួន៩នាក់ ដែលលេងជាច្រើនវិញ្ញាសា និងប្រភេទកីឡាប៊ូលលីង ១នាក់ ។

លោកបានបន្តថា ការចេញទៅប្រកួតលើកនេះសម្ដេចតេជោ ជាអ្នកជួយឧបត្ថម្ភគ្រប់បែបយ៉ាង ក្នុងឋានៈលោកជា ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ៕