G-SHOCK រៀបចំព្រឹត្តិការណ៍ ដ៏ធំប្រចាំឆ្នាំ សម្រាប់អតិថិជន

ភ្នំពេញ៖ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៥   «SHOCK THE WORLD»  ដែលជាកម្មវិធីដ៏អស្ចារ្យ កំពុងប្រព្រឹត្តិឡើង ជុំវិញ ពិភពលោកដើម្បីធ្វើការ បង្ហាញពីប្រវត្តិនៃការ វិវឌ្ឍន៏របស់នាឡិកា G-SHOCK បានធ្វើឡើងនៅ ក្រុងភ្នំពេញ។

កម្មវិធី «SHOCK THE WORLD ភ្នំពេញ 2015» ត្រូវបានប្រព្រឹតិ្តឡើងនៅ មជ្ឈមណ្ឌលកម្សន្ត EPIC ហើយកម្មវិធីនេះ ផងដែរ ក៏ជាកម្មវិធីជួបជុំដ៏ធំប្រចាំឆ្នាំ របស់អតិថិជន ដែលនិយមស្រលាញ់នាឡិកា G-SHOCK និង BABY-G។ 

ក្នុងនោះផងដែរ យើងមានកិត្តិយសជាខ្លាំងដែលមានវត្តមានដ៏ធំធេងរបស់លោក Kikuo Ibe ដែលជា Father of G-Shock និងវត្តមានចូលរួមពីកំពូលតារាចម្រៀងក្នុង ប្រទេស កម្ពុជាគឺ លោក ឆន សុវណ្ណារាជ និង កញ្ញា ឱក សុគន្ធកញ្ញា ផងដែរ។ លើសពីនេះទៅទៀត កម្មវិធីក៏ មានការដាក់តាំងបង្ហាញនូវម៉ូតនាឡិកា ដែលច្នៃជាពិសេស ជាច្រើន ការគូរនាឡិកាយក្សដោយវិចិត្រករល្បីៗ ការសម្តែងកង់ហោះ និងក្តារស្គី រួមជាមួយនឹងការចាក់ភ្លេងពិរោះៗ ពីឌីជេជាច្រើនរូប។

ភ្ញៀវកិតិ្តយសទាំងអស់ ក៏មានឱកាសឈ្នះរង្វាន់ G-SHOCK និង BABY-G ជាច្រើនសន្ធឹកសន្ធាប់ពីការចាប់ ឆ្នោត ផងដែរ៕