ខឹងប្រពន្ធប្តឹងសមត្ថកិច្ច រឿងប្រើហិង្សា ប្តីខឹង វាយនិងចាក់ប្រពន្ធ រួចយកកាំបិតចាក់ ខ្លួនឯងជាក្រោយ

កណ្តាល ៖ អំពើហិង្សាក្នុងគ្រួសារមួយ បានកើតឡើង នៅក្នុងភូមិព្រៃរុន ឃុំព្រែកគយ ស្រុកស្អាង ដោយបុរស ជាប្តីខឹងនឹងប្រពន្ធរបស់ខ្លួន ប្តឹងសមត្ថកិច្ចរឿងខ្លួនប្រើហិង្សា ក៏ផ្ទុះហិង្សាជាថ្មី នាំឲ្យការវាយតបគ្នារង របួសធ្ងន់ ទាំងសងខាង។

នគរបាលខេត្តកណ្តាល បានឲ្យដឹងថា រឿងរ៉ាងហិង្សា ក្នុងគ្រួសារខាងលើ បានកើតឡើងនៅម៉ោង ៧និង៣០ នាទី យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយជនរងគ្រោះឈ្មោះ គ្រី តិចអ៊ីម ភេទស្រី អាយុ ៤៧ឆ្នាំ (ប្រពន្ធ) ជនជាតិខ្មែរ  មុខរបរលក់ដូរ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង (មានរបួសថ្ងាស់ខាងឆ្វេង ចំនួន០១កន្លែង និងរបួសគល់ករខាងឆ្វេង០១កន្លែង)  និងជនសង្ស័យឈ្មោះ សុន សុង ភេទប្រុស អាយុ ៤៩ឆ្នាំ (ប្តី) ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង (របួសលើដងកាំបិត ខាងស្តាំ០១កន្លែង) ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឈានដល់ផ្ទុះហឹង្សាថា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ឈ្មោះ សុន សុង បានប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយប្រពន្ធបានមកប្តឹង សមត្ថកិច្ច នគរបាលប៉ុស្តិ៍ព្រែកគយ ។ លុះថ្ងៃទី ២៦ វិច្ឆិកា ២០១៥ សមត្ថកិច្ចប៉ុស្តិ៍បានចេញលិខិតកោះហៅ ឈ្មោះ សុន សុង (ជាប្តី) ក្រោយពីឈ្មោះ សុន សុង ទទួលបានលិខិតកោះហៅក៏មានកំហឹង និងបានជជែកឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធយ៉ាងខ្លាំង រហូតឈានដល់ប្រើអំពើហឹង្សា ដោយបានចាប់ក្របួចសក់ប្រពន្ធ វាយក្បាលដោយញញួរ បណ្តាលឲ្យមានរបួស និងបានយកកាំបិតមកចាក់ខ្លួនឯង បណ្តាលឲ្យរបួសផងដែរ ។ ក្រោយកើតហេតុ ខាងក្រុម គ្រួសារ ក៏បានបញ្ជូនអ្នកទាំងពីរ មកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ៕