កម្មវិធី “SHOCK THE WORLD ភ្នំពេញ ២០១៥”នៅមជ្ឈមណ្ឌលកំសាន្ត EPIC

ភ្នំពេញ៖ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវេលាម៉ោង ៦និង៣០ ល្ងាច កម្មវិធី SHOCK THE WORLD បានមកដល់ភ្នំពេញហើយ។ វាជាកម្មវិធីដ៏អស្ចារ្យដែលកំពុងប្រព្រឹត្តិឡើងជុំវិញពិភពលោកដើម្បីធ្វើការបង្ហាញពីប្រវត្តិនៃការវិវឌ្ឍន៏របស់នាឡិកា G-SHOCK។ កម្មវិធី “SHOCK THE WORLD ភ្នំពេញ ២០១៥” នេះត្រូវបានប្រព្រឹតិ្តឡើងនៅមជ្ឈមណ្ឌលកំសាន្ត EPIC ហើយកម្មវិធីនេះផងដែរ ក៏ជាកម្មវិធីជួបជុំដ៏ធំប្រចាំឆ្នាំរបស់អតិថិជន ដែលនិយមស្រលាញ់នាឡិកា G-SHOCK និង BABY-G។

ក្នុងនោះផងដែរ យើងមានកិត្តិយសជាខ្លាំងដែលមានវត្តមានដ៏ធំធេងរបស់លោក Kikuo Ibe ដែលជា father of G-Shock និងវត្តមានចូលរួមពីកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជាគឺ លោក ឆន សុវណ្ណារាជ និង កញ្ញា ឱក សុគន្ធកញ្ញា ផងដែរ។ លើសពីនេះទៅទៀត កម្មវិធីក៏មានការដាក់តាំងបង្ហាញនូវម៉ូតនាឡិកាដែលច្នៃជាពិសេសជាច្រើន ការគូរនាឡិកាយក្សដោយវិចិត្រករល្បីៗ ការសម្តែងកង់ហោះ និងក្តារស្គី រួមជាមួយនឹងការចាក់ភ្លេងពិរោះៗ ពីឌីជេជាច្រើនរូប។

ភ្ញៀវកិតិ្តយសទាំងអស់ ក៏មានឱកាសឈ្នះរង្វាន់ G-SHOCK និង BABY-G ជាច្រើនសន្ធឹកសន្ធាប់ពីការចាប់ឆ្នោតផងដែរ៕