មន្ត្រីកាំកុងត្រូលខេត្ត ប្រមូលសាច់មាន់ និងកម្ទេចមីដុតកម្ទេចចោល ចំនួន៨៤០គីឡូក្រាម

បន្ទាយមានជ័យ៖ មន្ត្រីសាខាកាំកុងត្រូលខេត្ត សហការជាមួយកម្លាំងនគរបាល អន្តោរប្រវេសន៍ច្រកទ្វារ នគរបាល ប្រឆាំងសេដ្ឋកិច្ចខេត្ត មន្ត្រីពាណិជ្ជកម្មខេត្តជាច្រើនរូបផងដែរ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកនេះ បានប្រមូលយកកម្ទេចមី ចំនួន៥៧០គីឡូក្រាម សាច់មាន់ ជើងមាន់ ប្រហិត ស្លាបមាន់ ចំនួន២៧០ គីឡូក្រាម យកទៅដុតកម្ទេចចោលនៅបរិវេណដីផ្កាយ៥ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ក្រោយពី មន្ត្រី យើងធ្វើការដកហូតកម្ទេចមីតាមទីផ្សារ និងច្រកទ្វារ ដែរឈ្មួញទាំងអស់បានលួចនាំចេញ ដោយបង្កប់តាមរទះ ចំណែកសាច់មាន់ ស្លាបមាន់ ជើងមាន់ ប្រហិតចំនួន២៧០គីឡូក្រាម គឺខាងមន្ត្រីជំនាញ់យើងធ្វើការ ដកហូត បានត្រង់ចំណុចច្រកទ្វារ ដែលឈ្មួញលួចបង្កប់ជាមួយទំនិញ មានគុណភាព តាមរទះដែលនាំ មកពីផ្សាររោងក្លឿរ ប្រទេសថៃ ។

លោកហុង លៀងអនុប្រធានសាខាកាំកុងត្រូល ខេត្តប្រាប់ឲ្យដឹង នៅចំណុចទីតាំងដុតកម្ទេចចោលថា ចំពោះ សាច់មាន់ ស្លាបមាន់ ជើងមាន់ ប្រហិតចំនួន២៧០គីឡូក្រាម គឺមានស្លាកសញ្ញា CP នាំពីប្រទេសថៃ តែវាខ្វះ ការវិចខ្ចប់ អនាម័យ គ្មានសីតុណ្ហភាពមិនត្រឹមត្រូវ គឺត្រូវតំរ៉ូវរក្សាទុកមានសីតុណ្ហភាព ត្រជាក់ត្រឹមត្រូវ។

លោកបានបន្តថា នៅដែរយើងបរិភោគចំណី អាហារណាគ្មានគុណភាព ធ្វើអោយមនុស្សយើងប៉ះពាល់ សុខភាពយ៉ាងខ្លាំង ដូចជា ក្រលានចុះខ្សោយ ថ្លើម សួត ក្រពះ និងប្រព័ន្ធនានាក្នុងសេរីរាង្គកាយ របស់មនុស្សយើង ។

ជាក់ស្តែងមន្ត្រីជំនាញបានប្រមូលយកទៅដុត កម្ទេច រួមមាន កម្ទេចមី និងកម្ទេចនំផ្សេងៗ ចំនួន៥៧០គីឡូក្រាម សាច់មាន់ ជើងមាន់ ប្រហិត ស្លាបមាន់ ចំនួន២៧០ គីឡូក្រាម រីឯម្ចាស់រទះ និងឈ្មួយត្រូវបានមន្ត្រីជំនាញ យើងធ្វើការណែនាំ និងកិច្ចសន្យាបញ្ឈប់នាំយកចែកចាយ ដាក់តាំងលក់បន្ត មិនដូច្នោះយើងនិងចាត់ការនិង សាងសំណំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តជាធរមាន ៕