បែកធ្លាយរូបរាង Mate 8 គ្រប់ជ្រុងជ្រោយ

បរទេស៖ ទោះបីជាក្រុមហ៊ុន ស្មាតហ្វូនលំដាប់ លេខបីពិភពលោក ទើបតែបញ្ចេញ ស្មាតហ្វូន Huawei Mate S នៅថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៥ នេះក៏ដោយ ក៏មើលទៅ Mate S មិនមែនជាកំពូលស្មាតហ្វូន (Flagship) របស់ Huawei ក្នុងឆ្នាំ ២០១៥ នេះឡើយ។ តំណែងកំពូលស្មាតហ្វូនប្រចាំឆ្នាំ ២០១៥ នេះ នឹងធ្លាក់ទៅលើ Huawei Mate 8 ដែលជាអ្នកស្នងតំណែងដ៏ពិតប្រាកដពី Huawei Mate 7 ។

បើតាមព័ត៌មានបែកធ្លាយកន្លងមក  Huawei Mate 8  នឹងត្រូវសម្ពោធជាផ្លូវនៅចុងខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ ដូច្នេះវា មិនមែនជារឿងចៃដន្យទេ ដែលរូបរាងគ្រប់ជ្រុងជ្រោយទាំងអស់របស់ Mate 8 ត្រូវបានគេបង្ហោះពេសពេញ អ៊ីនធើណេត នៅក្នុងប្រទេសចិនក្នុងថ្ងៃនេះ។

ជាទូទៅក្រុមហ៊ុន Huawei ចូលចិត្តផលិតស្មាតហ្វូនធ្វើពីលោហៈធាតុ ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេ ដែលតួ ខ្លួនរបស់ Mate 8 នឹងត្រូវបានផលិតពីលោហធាតុនោះ។ មើលទៅ Huawei Mate 8 អាចនឹងមានបីពណ៌គឺ ពណ៌ ប្រផះ ពណ៌មាស និងពណ៌ទង់ដែង។

ប្រភពព័ត៌មាននេះក៏មានបញ្ជាក់ពីទីតាំងរបស់កន្លែងស្គេនម្រាមដៃ ដែលស្ថិតនៅផ្នែកខាងក្រោមកាមេរ៉ា ផ្នែក ខាងក្រោយ ចំណែករន្ធបំពងសំឡេងវិញគឺស្ថិតនៅសងខាងរន្ធ USB នៅផ្នែកខាងក្រោមតែម្ដង។
 
អេក្រង់របស់ Mate 8 មានលក្ខណៈកោង 2.5D ហើយអេក្រង់ទាំងមូលស្ទើរតែប្រើបានពេញមួយតួខ្លួនតែម្ដង។ អេក្រង់លក្ខណៈបែបនេះ មិនមានអ្វីប្លែកទេសម្រាប់ Mate 8 ប៉ុន្តែអ្វីដែល ពិសេសនោះគឺផ្នែកខាងលើ និងខាងក្រោម គឺសឹងតែគ្មានផ្នែកណាដែលចន្លោះទុកចោល មិនអាចប្រើបាននោះទេ។ មានន័យថា Mate 8 លេចធ្លោជាងគេ បើ និយាយពីទំហំអេក្រង់អាចប្រើបានធៀបនឹងតួខ្លួនទាំងមូល។

Mate 8 ត្រូវគេដឹងថា បំពាក់ដោយឈីបថ្មីរបស់ Huawei Kirin 950 ដែលមាន Cortex-A72 Cores បួនគ្រាប់ និង Cortex-A53 បួនគ្រាប់។ Mate 8 អាចនឹងមានអេក្រង់ ៦អ៊ីញ ហើយកាមេរ៉ាក្រោយ 16MP ឬ 20MP និង Flash ពីរ កាមេរ៉ាមុខ 8MP និងអង្គចងចាំ RAM 3GB ឬ 4GB និង ROM 32GB ឬ 64GB (តាម Version)។ ថ្មរបស់វា មាន ថាមពល 4100 mAh  ប្រតិបត្តិការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ជាមួយនឹង Emotion UI របស់ Huawei ផ្ទាល់៕

បែកធ្លាយរូបរាង   Mate 8 គ្រប់ជ្រុងជ្រោយ