​យក​កាំបិត​ចាក់​ប្រពន្ធ រួច​ចាក់​ខ្លួនឯង ព្រោះ​ខឹង​ប្តឹង​សមត្ថកិច្ច

ខេត្តកណ្តាល​៖​អំពើហិង្សា​មួយ​បានកើត​ឡើងលើ​គ្រួសារ​មួយ​ដែល​រស់នៅ​ក្នុងភូមិ ព្រៃ​រុន ឃុំ​ព្រែក​គយ​ស្រុក​ស្អាត​ដោយ​បុរស​ជា​ប្តី​ខឹង​នឹង​ប្រពន្ធ​របស់ខ្លួន ប្តឹង​សមត្ថកិច្ច​រឿង​ខ្លួន​ប្រើ​ហិង្សា​ក៏​ផ្ទុះ​ហិង្សា​ជាថ្មី នាំ​ឲ្យ​ការ​វាយតប​គ្នា​រងរបួស​ធ្ងន់​ទាំងសងខាង​។ 

​    ​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា រឿង​រ៉ាង​ហិង្សា​ក្នុង​គ្រួសារ​ខាងលើ បាន​កើតឡើង​កាលពី យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ជនរងគ្រោះ​ឈ្មោះ គ្រី តិច​អ៊ី​ម ភេទ​ស្រី អាយុ ៤៧​ឆ្នាំ (​ប្រពន្ធ​) ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង (​មាន​របួស​ថ្ងាស់​ខាងឆ្វេង​ចំនួន​០១​កន្លែង និងរ​បួ​សគល់ករ​ខាងឆ្វេង​០១​កន្លែង​) និង​ជនសង្ស័យ​ឈ្មោះ សុន សុង ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ (​ប្តី​) ជនជាតិខ្មែរ មុខរបរ​សន្តិសុខ មាន​ទីលំនៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង (​របួស​លើ​ដងកាំបិត​ខាងស្តាំ​០១​កន្លែង​)​។ 

​    ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ពី​ដំណើររឿង មុន​ឈានដល់​ផ្ទុះ​ហឹ​ង្សា​ថា កាលពី​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឈ្មោះ សុន សុង បាន​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ដោយ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ហើយ​ប្រពន្ធ​បានមក​ប្តឹង សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​គយ ។ លុះ​ថ្ងៃទី ២៦ វិច្ឆិកា ២០១៥ សមត្ថកិច្ច​ប៉ុស្តិ៍​បានចេញ​លិខិត​កោះហៅ ឈ្មោះ សុន សុង (​ជា​ប្តី​) ក្រោយពី​ឈ្មោះ សុន សុង ទទួលបាន​លិខិត​កោះហៅ​ក៏មាន​កំហឹង និង​បាន​ជជែក​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​យ៉ាងខ្លាំង រហូត​ឈានដល់​ប្រើ​អំពើ​ហឹ​ង្សា ដោយបាន​ចាប់​ក្របួច​សក់​ប្រពន្ធ វាយ​ក្បាល​ដោយ​ញញួរ បណ្តាល​ឲ្យ​មាន​របួស និង​បាន​យក​កាំបិត​មកចាក់​ខ្លួនឯង បណ្តាល​ឲ្យ​របួស​ផងដែរ​។ 

​    ​ក្រោយ​កើតហេតុ​ខាង​ក្រុមគ្រួសារ ក៏បាន​បញ្ជូន​អ្នក​ទាំងពីរ មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង​៕

​យក​កាំបិត​ចាក់​ប្រពន្ធ រួច​ចាក់​ខ្លួនឯង ព្រោះ​ខឹង​ប្តឹង​សមត្ថកិច្ច
​យក​កាំបិត​ចាក់​ប្រពន្ធ រួច​ចាក់​ខ្លួនឯង ព្រោះ​ខឹង​ប្តឹង​សមត្ថកិច្ច
​យក​កាំបិត​ចាក់​ប្រពន្ធ រួច​ចាក់​ខ្លួនឯង ព្រោះ​ខឹង​ប្តឹង​សមត្ថកិច្ច