​គ្រោះថ្នាក់​ថ្ងៃ​២៦​វិច្ឆិកា ស្លាប់​១៣​នាក់ របួសធ្ងន់​ស្រាល​៣៤​នាក់​

ភ្នំពេញ: គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ២៤​លើក ក្នុងនោះ​យប់ ១៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៣​នាក់ ( ស្រី ៤​នាក់ ) អ្នករងរបួស​ធ្ងន់ ២៦​នាក់​(​ប្រុស​) និង​រងរបួស​ស្រាល ៨​នាក់​( ស្រី ១​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍​ពី នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

​យោងតាម​របាយការណ៍​នោះ បានអោយដឹងថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ២៤​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត ដូចជា ម៉ូតូ​ចំនួន ២៥​គ្រឿង រថយន្ត​ធុន​តូច ១២​គ្រឿង រថយន្ត​ធុន​ធំ ២​គ្រឿង យាន​ផ្សេងៗ ៤​គ្រឿង និង​អ្នក​ថ្មើរជើង ៣​នាក់​។​

​របាយការណ៍​ដដែល បាន​បន្តថា មូល​ហេតុដែល​បណ្ដាល អោយ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​១៥​លើក​, ស្រវឹង​២​លើក​, មិន​ប្រកាន់​ស្តាំ ៥​លើក​, សុខភាព​ងងុយដេក ១​លើក និង​កត្តា​យានយន្ត ១​លើក ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៣៣​នាក់​(​យប់​២១​នាក់​)​។​

​រថយន្ត​ទាំងអស់ ដែល​ត្រូវ​ផាកពិន័យ សរុប​ចំនួន ៨២៦​គ្រឿង (​រថយន្ត​ធំ ១៨៨​គ្រឿង​) ស្មើនឹង ៨៣៣​ករណី​, ល្មើស​ក្រដាស​ស្នាម ៥១១​គ្រឿង ស្មើនឹង ៥១៨​ ករណី ។ ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៣១៥ គ្រឿង ស្មើនឹង ៣១៥​ករណី ។ ដោយឡែក សម្រាប់​ម៉ូតូ នា​ថ្ងៃ​ដដែល ត្រូវបាន​ផាកពិន័យ សរុប​ចំនួន ១.២០៩​គ្រឿង​៕V​/S

​គ្រោះថ្នាក់​ថ្ងៃ​២៦​វិច្ឆិកា ស្លាប់​១៣​នាក់ របួសធ្ងន់​ស្រាល​៣៤​នាក់​

​គ្រោះថ្នាក់​ថ្ងៃ​២៦​វិច្ឆិកា ស្លាប់​១៣​នាក់ របួសធ្ងន់​ស្រាល​៣៤​នាក់​

​គ្រោះថ្នាក់​ថ្ងៃ​២៦​វិច្ឆិកា ស្លាប់​១៣​នាក់ របួសធ្ងន់​ស្រាល​៣៤​នាក់​