សិច ជា​មូល​ហេតុ​ពីក្រោយស្ត្រី​​ចិន​​ពាក់​ស្បែក​ជើង​កន្តុបពត់​ម្រាម​​ចូល​គ្នា

សិច ជា​មូល​ហេតុ​ពីក្រោយស្ត្រី​​ចិន​​ពាក់​ស្បែក​ជើង​កន្តុបពត់​ម្រាម​​ចូល​គ្នា

​​ស្ត្រី​ជនជាតិ​​ចិន​​បាន​ប្រកាន់​ខ្ជាប់​ពាក់​ស្បែក​ជើង​​រឹត​តូច ​តាំងពី​រាប់​សតវត្ស​មក​ហើយ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ជា​ប្រពៃ​ណី​​សាហាវ​ឃោរឃៅ​មួយ ប៉ុន្តែ​​នៅ​ដើម​សតវត្ស​ទី ២០​ ទម្លាប់​នេះ​ត្រូវ​បាន​​បាត់​​សាបសូន្យ ក្រោយ​រដ្ឋាភិបាល​ចិន​បាន​​ចេញ​បម្រាម​ហាម​ឃាត់។ មាន​មូលហេតុ​ផ្សេងៗ​នា​ពេល​កន្លង​មក ប៉ុន្តែ​មូលហេតុ​ថ្មី​ចុង​ក្រោយ​នេះ គឺ​ទាក់ទង​នឹង​បញ្ហា​ជីវិត​សិច។

 

សិច ជា​មូល​ហេតុ​ពីក្រោយស្ត្រី​​ចិន​​ពាក់​ស្បែក​ជើង​កន្តុបពត់​ម្រាម​​ចូល​គ្នា

 

ការ​ពាក់​ស្បែក​ជើង​បែប​នេះ ​​បាន​ធ្វើ​​​​ចំពោះ​ក្មេង​ស្រី​ចាប់​ពី​អាយុ ៥ ឬ ៦ឆ្នាំ​ឡើង​ទៅ។ ​ដំបូង​ជើង​ក្មេង​ស្រី​​ត្រូវ​ដាក់​ត្រាំ​​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ និង​​ក្រចក​ម្រាម​ជើង​ត្រូវ​កាត់​តម្រឹម​ឲ្យ​ស្មើ។ បន្ទាប់​មក​​លើក​ជើង​ទាំង​នោះ​ឡើង​ រួច​លាបប្រេង​ ម៉ាស្សា​គ្រប់​ម្រាម លើកលែង​មេជើង និង​ពត់​វា​​ឲ្យ​ជាប់​បាត​ជើង​រាង​ត្រីកោណ​ រួច​សឹម​ពាក់​ស្បែក​ជើង​កន្តុប​នេះ។​

 

​​​ដើម្បី​ឆាប់​បាន​ជើង​កន្តុប​​ ក្មេង​ស្រីៗ​ត្រូវ​បង្ខំ​ឲ្យ​ដើរ​កាន់​ឈើ​ច្រត់ ពាក់​ស្បែក​ជើង​​​ដដែល​ នូវ​ចម្ងាយ​ផ្លូវ​​ឆ្ងាយ​ទៀត​ផង ហើយ​រយៈ​​ពេល​​យ៉ាង​តិច ២ឆ្នាំ​ ​ជើង​នឹង​ពត់​បាន​ដូច​តាម​ការ​ចង់​បាន។​​មួយ​វិញ​​ទៀត ​​ស្ត្រី​ដែល​​អនុវត្ត​ទម្លាប់​នេះ​ពុំ​បាន​​ទេ នោះ​គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​រៀបការ​ឡើយ។​

 

កន្លង​មក មាន​ការ​លើក​ឡើង​មូលហេតុ​ផ្សេងៗ​​ដែល​ធ្វើ​ឲ្យ​គេ​​អនុវត្តន៍​បែប​នេះ ដូច​ជា​ដើម្បី​បង្ហាញ​ពី​ស្ថានភាព​រស់​នៅ​ អ្នក​មាន​ទ្រព្យ​សម្បត្តិ ​ឬ​ឥទ្ធិពល​របស់​ប្ដី​ជា​ដើម។ ប៉ុន្តែ​មូលហេតុ​ថ្មី​ចុង​ក្រោយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល គឺ​ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​ស្រ្ដី​​មាន​ភាព​សិចស៊ី​ពេល​ដើរ និង​ដើម្បី​បង្កើន​ភាព​ខ្លាំង​របស់​ស្រ្ដី​នៅ​អំឡុង​ពេល​រួម​ភេទ។ ទ្រឹស្ដី​មួយ​បាន​លើក​ឡើង​ថា :”ប្រអប់​ជើង​បត់​ចូល​គ្នា​កាន់​តែ​តូច សាច់ដុំទ្វារមាស​របស់​ស្រ្ដី​កាន់​តែ​ខ្លាំង​ពេល​រួម​ភេទ”។

 

សិច ជា​មូល​ហេតុ​ពីក្រោយស្ត្រី​​ចិន​​ពាក់​ស្បែក​ជើង​កន្តុបពត់​ម្រាម​​ចូល​គ្នា
 

យ៉ាង​ណា​ក្ដី មក​ទល់​សព្វថ្ងៃ​​ស្ត្រី​ជនជាតិ​ចិន​ដែល​មាន​ប្រអប់​ជើង​បត់​ចូល​គ្នា ​​គេ​អាច​ប្រទះឃើញ​​តែ​​ចំពោះ​ស្រ្ដី​ចំណាស់​ៗនៅ​តាម​តំបន់​ដាច់​ស្រយាល​​ប៉ុណ្ណោះ ខណៈ​​​មនុស្ស​សម័យ​ថ្មី​​បាន​បំភ្លេច​​ទម្លាប់​​ចាស់​នេះ​ហើយ៕

 

សិច ជា​មូល​ហេតុ​ពីក្រោយស្ត្រី​​ចិន​​ពាក់​ស្បែក​ជើង​កន្តុបពត់​ម្រាម​​ចូល​គ្នា
 

សិច ជា​មូល​ហេតុ​ពីក្រោយស្ត្រី​​ចិន​​ពាក់​ស្បែក​ជើង​កន្តុបពត់​ម្រាម​​ចូល​គ្នា

 

សិច ជា​មូល​ហេតុ​ពីក្រោយស្ត្រី​​ចិន​​ពាក់​ស្បែក​ជើង​កន្តុបពត់​ម្រាម​​ចូល​គ្នា
 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ metro