គ្រាន់តែឮថាដៃគូ ចង់រៀបការស្រីក្មេង ស្ត្រីជាប្រពន្ធទាញអាវុធ ប្រហារចំក្បាលប្តី រហូតដល់ក្សិណក្ស័យ

អេហ្ស៊ីប: ពិតជាសាហាវមែន! ស្ត្រីម្នាក់បានប្រហារ ប្តីរបស់ខ្លួន មួយដំបងមុតស្រួច បន្ទាប់ពីកើតជម្លោះ ជាមួយបុរស ជាប្តី ខណៈដែលគេចង់រៀបការ ជាមួយប្រពន្ធថ្មីម្នាក់ទៀត ជានារីវ័យ១៨ឆ្នាំ។

ហេតុការណ៍ឃាតកម្មនេះកើតឡើង នៅប្រទេសអេហ្ស៊ីប ហើយស្ត្រីដៃដល់ មានអាយុ៤១ឆ្នាំ ឈ្មោះ Nima ត្រូវបាន ប៉ូលីស Cairo ចាប់ខ្លួនពីបទឃាតកម្ម បន្ទាប់ពីនាងយកអាវុធមុតស្រួច ចាក់សម្លាប់ប្តីអាយុ៥០ឆ្នាំ ឈ្មោះ Yusri នៅពេលដែលប្តីប្រាប់ថា គេត្រៀមរៀបការជាមួយប្រពន្ធវ័យក្មេងអាយុ១៨ឆ្នាំ ហើយពេលនោះជម្លោះដ៏តឹងតែង បាន កើតឡើងហើយ Nima បានទាញដំបងវាយចំក្បាលប្តី យ៉ាងខ្លាំង ខណៈដែលប្តីឈរបែរខ្នង។

បុរសរងគ្រោះ បានដាច់ខ្យល់ស្លាប់ បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យបានបន្តិច ព្រោះតែរបួសធ្ងន់ធ្ងរពេក រីឯស្ត្រីដៃដល់ ត្រូវចាប់ខ្លួន ហើយនាងសារភាពប្រាប់ប៉ូលីសថា នាងព្យាយាមរក្សាចំណងស្នេហ៍ជាប្តីប្រពន្ធ អស់រយៈពេល២៨ឆ្នាំ មកហើយ និងមិនអាចទ្រាំមើលស្រីក្មេងណាផ្សេង មកដណ្តើមកន្លែងរបស់ខ្លួនបានទេ ទើបដាច់ចិត្តប្រហារ ប្តីចោលតែម្តង៕

គ្រាន់តែឮថាដៃគូ ចង់រៀបការស្រីក្មេង ស្ត្រីជាប្រពន្ធទាញអាវុធ ប្រហារចំក្បាលប្តី រហូតដល់ក្សិណក្ស័យ

  • គ្រាន់តែឮថាដៃគូ ចង់រៀបការស្រីក្មេង ស្ត្រីជាប្រពន្ធទាញអាវុធ ប្រហារចំក្បាលប្តី រហូតដល់ក្សិណក្ស័យ已关闭评论
  • 278 views
  • Hide Sidebar
    A+
Publish on:2015/11/27  Category:កំសាន្ត