ជ្រុលហួស! ខឹង​មិត្ត​ស្រី​មិន​ព្រម​ងើប​មក​ហិត​ក្លៀក បុរស​ជា​សង្សារ​ស្ទុះ​ទៅ​វាយ​ជា​ច្រើន​ដៃ

រដ្ឋតិចសាស់៖ ហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយបានកើតឡើងនៅក្នុងរដ្ឋ Texas សហរដ្ឋអាម៉េរិក គឺបុរសម្នាក់ប្រែ ជាផ្ទុះកំហឹងជាមួយមិត្តស្រី បន្ទាប់ពីគេសុំឲ្យនាងហិតក្លៀក ប៉ុន្តែនារីនោះបដិសេធទើបកើតជាជម្លោះ ឡើងរវាងអ្នកទាំងពីរ ។

ប៉ូលិសបានមកដល់ផ្ទះកើតហេតុ បន្ទាប់ពីនារីរងគ្រោះទូរសព្ទរាយការណ៍ប្រាប់ពីរឿងនេះ ហើយពួកគេបានចាប់ខ្លួន បុរសបង្កហេតុឈ្មោះ Robinson Pinilla-Bolivar បន្ទាប់ពីជននេះទាញកាំបិតគំរាមមិត្តស្រី ហើយគេថែមទាំងវាយ នាងជាច្រើនដៃចំក្បាល និងខ្នងទៀតផង ។
ជនដៃដល់សារភាពប្រាប់ប៉ូលិសថា គេហៅមិត្តស្រីឲ្យហិតក្លៀក ខណៈពេលនាងកំពុងលាងចាន តែនាងមិនព្រមទើប ធ្វើឲ្យខ្លួនខឹងក៏ស្ទុះទៅរករឿងឈ្លោះតែម្តង ហើយក៏ជ្រុលដៃវាយនាង ប៉ុន្តែមិនបានប្រើកាំបិតគំរាមនាងទេ ។

ក្រោយពីស្តាប់ចម្លើយជននេះរួច ប៉ូលិសបានចោទប្រកាន់ Bolivar ពីបទបង្ករបួសស្នាម ហើយក៏បញ្ជូនខ្លួនគេទៅតុលា ការរង់ចាំការកាត់ទោស ៕

ជ្រុលហួស! ខឹង​មិត្ត​ស្រី​មិន​ព្រម​ងើប​មក​ហិត​ក្លៀក បុរស​ជា​សង្សារ​ស្ទុះ​ទៅ​វាយ​ជា​ច្រើន​ដៃ