តិរច្ឆានមែន! ស្ត្រី​ម្នាក់​ត្រូវ​កូន​ប្រុស​ចាប់​រំលោភ​ក្នុងផ្ទះ អស់​រយៈ​ពេល​៣ឆ្នាំ ទម្រាំ​បែក​ការណ៍​ដឹង​ដល់ប៉ូលិស

ឌុយបៃ៖ បុរសម្នាក់រស់នៅក្នុងទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម ត្រូវប៉ូលិសចាប់ខ្លួនបន្ទាប់ពីរកឃើញថា ជននេះបាន ចាប់រំលោភម្តាយបង្កើតរបស់ខ្លួន អស់រយៈពេល៣ឆ្នាំមកហើយទម្រាំបែកការណ៍ ដឹងដល់សមត្ថកិច្ចនៅពេលនេះ ។

ជនសង្ស័យមានឈ្មោះ E.B ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំដោយចោទប្រកាន់ពីបទរំលោភ ស្ត្រីជាម្តាយអាយុ៥៥ឆ្នាំ ដែលពេលនេះស្ត្រី រងគ្រោះរងការប៉ះពាល់សតិអារម្មណ៍យ៉ាងខ្លាំងសឹងតែមិនអាចផ្តល់ចម្លើយ ឲ្យតុលាការបាន ។

លោក E.B. បានសារភាពនៅចំពោះមុខចៅក្រមថា កាលពីដំបូងគេបានទាញម្តាយឲ្យចូលបន្ទប់ ហើយក៏ស្រាត សំលៀកបំពាក់រួច ចាប់រំលោភតែម្តង ។ ស្ត្រីម្នាក់ជាសាក្សីដែលជាអ្នកធ្វើការនៅក្នុងផ្ទះកើតហេតុបានឃើញជនសង្ស័យ រំលោភម្តាយបង្កើត ហើយក៏យករឿងនេះ ទៅប្រាប់បងប្រុសទើបបុរសនោះមក ដល់ផ្ទះរួចស្ទុះទៅវាយជនបង្កហេតុដែល ចាប់រំលោភម្តាយយ៉ាងព្រៃផ្សៃ មុនពេលរាយការណ៍រឿងនេះ ទៅដល់ប៉ូលិស ។ គ្រូពេទ្យដែលពិនិត្យសុខភាពនិយាយថា ជនបង្កហេតុអាចនឹងបញ្ហាផ្លូវចិត្ត ប៉ុន្តែស្ត្រីជាម្តាយមិនមានបញ្ហាអ្វីទេ ៕

តិរច្ឆានមែន! ស្ត្រី​ម្នាក់​ត្រូវ​កូន​ប្រុស​ចាប់​រំលោភ​ក្នុងផ្ទះ អស់​រយៈ​ពេល​៣ឆ្នាំ ទម្រាំ​បែក​ការណ៍​ដឹង​ដល់ប៉ូលិស