សិង្ហ​បុរី​កាត់​តម្រឹម​កំណើនសេដ្ឋកិច្ច​ឆ្នាំ​នេះ​ក្បែរ​2% និង​ចន្លោះ​1-3%​នៅ​ឆ្នាំ​2016

ប្រទេស​សិង្ហ​បុរី ៖ ប្រភព​ផ្លូវការ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​កាត់​តម្រឹម​កំណើន​ពេញ​មួយ​ឆ្នាំ​២០១៥ ដោយ​លើក​ឡើង​ថា សេដ្ឋកិច្ច​ពិភពលោក​នឹង​រើប​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​និន្នាការ​នេះ​អាច​មាន​ផល​ប៉ះពាល់​ដល់​សិង្ហ​បុរី ។

ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា កំណើនសេដ្ឋកិច្ច​នឹង​ស្ថិត​នៅ​ក្នុង​កម្រិត​ក្បែរ​២% សម្រាប់​ឆ្នាំ​២០១៥​ទាំងមូល ដែល​រួញ​ខ្លី​ជាង​ការ​ព្យាករ​ទុក​មុន ក្នុង​ចន្លោះ​២%​ទៅ​២,៥% ។

ក្រសួង​ឲ្យ​ដឹង​ទៀត​ថា ចក្ខុវិស័យ​នៃ​កំណើនសេដ្ឋកិច្ច​របស់​សិង្ហ​បុរី​នៅ​តែ​មាន​កម្រិត​តូច​ដដែល​នៅ​ឆ្នាំ​ក្រោយ ជាមួយ​ការ​ព្យាករ​ថា នឹង​អាច​ពង្រីក​សេដ្ឋកិច្ច​ក្នុង​ចន្លោះ​១% ទៅ​៣% ។ ប៉ុន្តែ​ដំណឹង​ល្អ​នោះ ប្រទេស​សិង្ហ​បុរី​បាន​គេច​ផុត​ពី​ដំណើរ​មិន​រីក​ចម្រើន​ផ្នែក​បច្ចេកទេស​នៅ​ត្រីមាស​ទី​៣ ។

តួលេខ​នៃ​កំណើន​ប្រចាំត្រីមាស​ទី​៣ ដែល​បាន​កែសម្រួល​ថ្មី​បង្ហាញ​ថា សេដ្ឋកិច្ច​សិង្ហ​បុរី​បាន​កើនឡើង​១,៩% ក្នុងអំឡុងពេល​៣​ខែ គិត​ចាប់ពី​ខែកក្កដា ដល់​ខែកញ្ញា ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ និង​ខ្ពស់​ជាង​ការ​ព្យាករ​ទុក​កាលពីមុន​ប្រមាណ​១,៤% ។

កំណើន​ក្នុង​ត្រីមាស​ទី​៣ ត្រូវ​បាន​គាំទ្រ​ជា​ពិសេស​ដោយ​ឧស្សាហកម្ម​សេវាកម្ម ស្រប​ពេល​វិស័យ​ផលិតកម្ម​ឧស្សាហកម្ម​កំពុង​មាន​ភាព​រអាក់រអួល ។ ផលិតកម្ម​ឧស្សាហកម្ម​មាន​អត្រា​១​ភាគ​៥ នៃ​សេដ្ឋកិច្ច​របស់​សិង្ហ​បុរី ត្រូវ​បាន​រួញ​ខ្លី​ចំនួន​៦,២% បើ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។

ក្រសួង​បន្ត​ថា សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​គេ​រំពឹង​ថា នឹង​ប្រសើរ​ឡើង​នៅ​ឆ្នាំ​ក្រោយ ស្រប​ពេល​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន ដូច​ជា សហរដ្ឋអាមេរិក និង​តំបន់​អឺរ៉ុប នៅ​តែ​បន្ត​បោះ​ជំហាន​រើប​ឡើង​ផង​ដែរ ។

ទោះជា​យ៉ាងណា និន្នាការ​នេះ​មិន​អាច​ចាត់​ចូល​ទៅ​ក្នុង​សារសំខាន់​នៃ​ការ​លើក​ឡើង​របស់​សិង្ហ​បុរី និង​បណ្តា​ប្រទេស​ជិតខាង​ក្នុង​តំបន់​នោះ​ឡើយ ។

ផ្នែក​សេវាកម្ម​របស់​ចិន​មាន​កំណើន​ស្ទុះ​ឡើង​យឺត ដែល​ផ្នែក​នេះ​បាន​ជំរុញ​កំណើន​នៅ​សហរដ្ឋអាមេរិក ហើយនឹង​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ​ទៅ​ក្រៅប្រទេស​របស់​សិង្ហ​បុរី​ធ្លាក់​ចុះ ៕