LGបើកសាខាថ្មីដើម្បីបំពេញតម្រូវការអតិថិជន

ភ្នំពេញ៖ ដោយសារវិស័យបច្ចេកវិទ្យារីកដុះដាលគ្មានទីបញ្ចប់ LG Electronicsដែលជាក្រុមហ៊ុននាំចូលគ្រឿងអេឡិចត្រូនិចដ៏ល្បីល្បាញមួយនៅកម្ពុជា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានបើកសម្ពោធសាខាថ្មីនៅខេមកូស៊ីតធីដើម្បីបំពេញតម្រូវការអតិថិជន ។

ដោយសារតម្រូវការកាន់តែច្រើនឡើង និងដើម្បីផ្ដល់ភាពងាយស្រួលដល់អតិជនក្រុមហ៊ុនG Gear និង LG Electronics បានបើកសម្ពោធសាខាថ្មីមួយទៀតនៅតំបន់ខេមកូស៊ីតធី រាជធានីភ្នំពេញ។ សាខាថ្មីនេះជាសាខាទី៦ ហើយបន្ទាប់ពីបានទទួលជោគជ័យសាខាចំនួន៥។

សាខាថ្មីនេះមានការដាក់លក់នូវផលិតផល LGជាច្រើនប្រភេទរួមមាន ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ ឧបករណ៍បំពងសំឡេង ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិចជាច្រើនមុខទៀតដែលសុទ្ធតែជាផលិតផលទំនើបៗ និងម៉ូដេលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG។ជាងនេះទៅទៀតសាខាថ្មីនេះក៏មានបម្រើសេវាកម្មជួសជុលថែទាំ និងផ្ដល់ប្រឹក្សាយោបល់ពីការប្រើប្រាស់ផលិតផលLGផងដែរ។

លោកសុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន G Gearបានថ្លែងថា “មូលហេតុដែលក្រុមហ៊ុនយើងខ្ញុំបើកសម្ពោធសាខា LG BrandShopទី៦នេះគឺដោយសារតែកន្លងមកក្រុមហ៊ុនទទួលបានជោគជ័យលើការបើកសម្ពោធសាខាមុនៗ ហើយក៏ស្របពេលនឹងតម្រូវការគ្រឿងអេឡិចត្រូនិច មានការកើនឡើងនៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌឬស្សីកែវ នេះតែម្ដង”។

លោក Bong Soak Kim អគ្គនាយកក្រុមហ៊ុន LGប្រចាំកម្ពុជាបានថ្លែងថា “ក្នុងនាមជាម៉ាកដែលនាំមុខគេក្នុងពិភពលោក យើងខ្ញុំតែងតែផ្ដោតកាយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់នូវបទពិសោធន៍ថ្មីៗជានិច្ចសម្រាប់អតិថិជនរបស់យើង។យើងខ្ញុំមិនត្រឹមតែបានផលិតនូវផលិតផលទំនើបៗដូចជា LG Cinema 3D, OLED TV,និង Ultra HD TVs, តូរស័ព្ទស្មាតហ្វូន LG G4 រួមទាំងសំភារប្រើប្រាស់ក្នុងផ្ទះទំនើបៗ ប៉ុណ្ណោះទេ យ៉ាងណាមិញវត្តមានរបស់LG BrandShop នឹងផ្ដល់ឲ្យអតិថិជនកម្ពុជា អាចមកទស្សនា និងធ្វើតេស្តសាកល្បងមើលផលិតផលអមទៅដោយបរិយាកាសដ៏មានផាសុខភាព៕