ពិធីបុណ្យអុំទូកប្រមូល ថវិកាទ្រទ្រង់សាលា មត្តេយ្យត្បូងដំរី បញ្ចប់ដោយ ស្នាមញញឹម និងជាជោគជ័យ ពុំធ្លាប់មាន

តាកែវ៖ ពិធីបុណ្យអុំទូក រៀបចំឡើងដោយ ប្រជាពលរដ្ឋ និងយុវជន ភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានបញ្ចប់ទៅប្រកបដោយ ភាពរីករាយ នៅប្រឡាយមេថ្មីខាងមុខភូមិ ជិតផ្លូវជាតិលេខ២ ។

ពិធីបុណ្យអុំទូកនេះបាន ប្រព្រឹត្តទៅ រយៈពេលបីថ្ងៃ ពោលពីថ្ងៃទី ២៤-២៥-២៦ ខែវិច្ឆិកា ដើម្បីប្រមូលថវិកា ផ្គត់ផ្គង់ សាលាមតេ្តយ្យសាមគ្គី ក្នុងភូមិដែលកំពុងជួបការខ្វះខាត។

លោក ទូច យិនមុនី ប្រធានសមាគមន៍យុវជន ដើម្បីកុមារមេត្រីត្បូងដំរី និងជាក្រុមការងាររៀបចំបុណ្យអុំទូក ភូមិ យើងបានបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃនេះ មានអ្នកទស្សនាយ៉ាងច្រើនកុះករ មកពីភូមិឃុំ នានានៅក្នុងទឹកដី ខេត្តតាកែវ ខេត្តកណ្តាល កំពង់ស្ពឺ និងអ្នកដំណើរ ដែលបានឆ្លងកាត់ផ្លូវជាតិលេខ២។

លោក អោ អាន ប្រធានភូមិត្បូងដំរី បានមានប្រសាសន៍ថា ពិធីបុណ្យអុំទូកនេះ គឺជាលើកទី១ដែលភូមិរបស់ លោកបាន បង្កើតឡើង។ ក្នុងរយៈពេលបីថ្ងៃ មានយុវជនយុវនារី និងប្រជាពលរដ្ឋចំនួនជាង៣០ក្រុម បានចុះឈ្មោះ ប្រណាំងទូកក្នុងប្រឡាយមេថ្មីនេះ។ លោកថា «ខ្ញុំមានការសប្បាយរីករាយ ពេលឃើញវត្តមានអ្នក ទស្សនា យ៉ាងច្រើន កុះករបានចូលរួម ក្នុងកម្មពិធីអុំទូក ហើយពួកគាត់បានចូលរួម ចែករំលែកថវិកាផ្ទាល់ខ្លួនផ្គត់ផ្គង់ ការកសាង សាលាមត្តេយ្យរបស់យើង»។

អនុប្រធានក្រុមថ្នាក់ជាតិ នៃគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំក្រាំងធ្នង់ និងជាប្រធានក្រុមចុះជួយភូមិត្បូងដំរី លោកបណ្ឌិត អ៊ុង វាសនា បានមានប្រសាសន៍ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ពេលឃើញប្រជាជនយុវជន ក្នុងភូមិសហការគ្នា រៀបចំពិធីអុំទូកនេះឡើង។ ពិធីអុំទូកនេះប្រព្រឹត្តទៅបាន ដោយសារតែប្រឡាយមេបាន ស្តារ ឡើងវិញ។ ខ្ញុំសូមគាំទ្រឲ្យប្រជាពលរដ្ឋ បន្តរៀបចំពិធីអុំទូកនៅឆ្នាំក្រោយៗទៀត ដើម្បីបង្កការសប្បាយរីករាយ និងសាមគ្គីគ្នា ក្នុងសហគមន៍ទាំងមូល»។

ក្នុងពិធីនេះដែរ លោកបណ្ឌិត អ៊ុង វាសនា និងក្រុមគ្រួសារ បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ក្នុងពិធីនិងទូកជ័យលាភី ទាំងបីទូក សរុបចំនួន ១,២៤០,០០០ រៀល។

ពិធីប្រណាំងទូក រយៈពេលបីថ្ងៃនេះបានប្រារព្ធ ដើម្បីអបសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែប្រពៃណីជាតិ ហើយថវិកាដែលទទួល បានពីសប្បុរសជនទាំងអស់មាន ចំនួន៣.៥០០.០០០ រៀល ដែលថវិកាទាំងនេះ នឹងយកទៅផ្គត់ផ្គង់ដំណើរការសាលាមត្តេយ្យក្នុងភូមិ។

តំណាងរៀបចំពិធីបុណ្យអុំទូក និងប្រជាពលរដ្ឋក្នុងភូមិត្បូងដំរីទាំងមូល សូមថ្លែងអំណរគុណដល់សប្បុរសជន ទាំងអស់ ដែលបានចំណាយថវិកា និងបរិច្ចាគសម្ភារ ក្នុងកម្មពិធីបុណ្យអុំទូកនេះ ៕