ដំណឹងមរណភាព

យើងខ្ញុំ​ទាំងអស់​គ្នា​ត្រូវជា កូន កូនប្រសារ ចៅ ចៅទួត និង បងប្អូន​ញាតិ​មិត្ត​ទាំងអស់​មានទុក្ខ​ជា​ទម្ងន់ ដោយ មហា​ឧបាសិកា ឡោ លាង​ហ័ន ដែល​ត្រូវជា​មាតា​បង្កើត ឯកឧត្តម ខៀវ កា​ញ្ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង ១៦​រសៀល ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្នុង​ជន្មាយុ ៨៨ឆ្នាំ ដោយ​ជរាពាធ ។

សព មហា​ឧបាសិកា ឡោ លាង​ហ័ន បាន​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ នៅ​គេហដ្ឋាន​នៃ​សព ស្ថិត​នៅផ្ទះ​លេខ​៣ ផ្លូវ​៣៣៤ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជាប់​ស្ថានទូត​ប៊ុល​ហ្គា​រី ។ សព មហា​ឧបាសិកា ឡោ លា​ង​ហ័ន និង​ប្រារព្ធ​ពិធី​បូជា​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៩ វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ឈាបនដ្ឋាន​វត្ត​លង្កា ព្រះ​កុស​មា​រាម ។

ដំណឹង​នេះ ចាត់ទុកជា​ការ​គោរព​អញ្ជើញ​ដល់​ ឯកឧត្តម លោក ​ជំទាវ អស់លោក លោកស្រី ញាតិ​មិត្ត​ជិត​ឆ្ងាយ​នៃ​សព មេត្តា​អញ្ជើញ​ចូលរួម​ក្នុង​បុណ្យ​នេះ​ឱ្យ​អធិក​អ​ធ័​ម ។