បុណ្យ​អុំទូក​ថ្ងៃ​ទី​៣​បាន​បញ្ចប់​បន្សល់​ទុក​នូវ​សំរាម​គរ​ពាសពេញ​សួនច្បារ​ច្រើន​ជាង​ថ្ងៃ​ទី​១ និង​ទី​២

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ប​ព្ចា​ប់​​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក បណ្តែតប្រទីប​ អក​អំបុក និង​សំពះ​ព្រះ​ខែ​ ​កាលពី​យប់មិញ​បាន​ពិនិត្យ​ឃើញ​តាម​ទីតាំង​សប្បាយ​​នានា មាន​សំរាម​គរ​ពាសពេញ​សួនច្បារ​ច្រើន​ជាង​ថ្ងៃ​ទី​១ ​និង​ថ្ងៃ​ទី​២ ដោយសារ​មាន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាង​ច្រើន​កុះករ​។

គិត​ត្រឹម​វេលា​ម៉ោង៩យប់ ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥​នេះ ការ​បោស​សំរាម​លើសួនច្បារ​ និង​លើដងផ្លូវ​បាន​ស្អាត​វិញ​ហើ​យ ម្យ៉ាង​ថ្ងៃនេះ​ក៏​មានការ​ចូលរួម​ពី​យុវជន​ស្ម័គ្រចិត្ត​ដើ​រ​សំអាត​រើ​ស​សំរាម​ផង​ដែរ ៕