លោក​អភិបាលរង​រាជធានី និង​ម្តាយ​ទទួលមរណភាព​ជាមួយ​គ្នា

​រាជធានី​ភ្នំពេញ​៖អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​លោក​ ឡុង ឌី​ម៉​ង ​ឲ្យ​ដឹងថា លោក ជ្រាង សុផាន់ អភិបាលរង​រាជធានី បានទទួល​មរណភាព កាលពី​ព្រឹក​មិញ​នេះ នា​វេលា​ម៉ោង​៥​ដោយ​រោគាពាធ​។ ហើយ​លើស ពីនេះ​ទៅទៀត លោកយាយ​ឧបាសិកា ដែលជា​ម្តាយ​លោក ជ្រាង សុផាន់ ក៏បាន​ទទួលមរណភាព នា​អំឡុង​ម៉ោង​៤​ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ មុន​លោក ជ្រាង សុផាន់​តែ​បន្តិច​ដែរ​៕

លោក​អភិបាលរង​រាជធានី និង​ម្តាយ​ទទួលមរណភាព​ជាមួយ​គ្នា