ជន​មិន​ស្គាល់​មុខ​​ម្នាក់​យក​រូប លះលីតា ទៅ​បង្កើត​ Facebook វាយប្រហារ​​គ្លីនីក​មួយ


ជន​មិន​ស្គាល់​មុខ​​ម្នាក់​យក​រូប លះលីតា ទៅ​បង្កើត​ Facebook វាយប្រហារ​​គ្លីនីក​មួយ

ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​​​យក​រូប អតីត​តារា​សម្ដែង​ និង​ពិធី​ការិនី លះលីតា​ទៅ​បង្កើត​ Facebook ធ្វើ​ការ​វាយប្រហារ​គ្លីនិក​ពិនិត្យ​និង​​ព្យាបាល​ជំងឺ​ទូទៅ​មួយ​ឈ្មោះ​ថា ជា សាវុធ​ដែល​មាន​អាសយដ្ឋាន ម្ដុំ​បេនឡាន​ផ្សារ​ដើម​គរ។

 

ជន​មិន​ស្គាល់​មុខ​​ម្នាក់​យក​រូប លះលីតា ទៅ​បង្កើត​ Facebook វាយប្រហារ​​គ្លីនីក​មួយ

 

 

Facebook ក្លែង​​ក្លាយ​ដែល​​មាន​រូប​កញ្ញា លះលីតា ឈ្មោះ​ថា Magan Burks ដោយ​ម្ចាស់ Account បាន​សរសេរ ចោទ​ប្រកាន់​គ្លីនិក​ពិនិត្យ​ និង​​ព្យាបាល​ជំងឺ​ទូទៅ​ខាង​លើ ថាជា​គ្លីនិក​​​ចិញ្ចឹម​ជំងឺ ព្យាបាល​មិន​ជា។ ម្ចាស់ ​Account ​ក្លែង​ក្លាយ​​បាន​សរសេរ​រៀប​រាប់​ថា “សូម​បង​ប្អូន​កុំ​ទៅ​គ្លីនិក ជា សាវុធ ម្ដុំ​ផ្សារ​ដើម​គរ ដុកទ័រ​ ជា សាវុធ ជា​ដុកទ័រ​ចិញ្ចឹម​ជំងឺ ។ ប៉ា​ខ្ញុំ​បាន​ទៅ​ព្យាបាល​រាប់​ខែ​តែ​មិន​ជា ហើយ​ថា​មាន​​ជំងឺ​របេង ដោយ​និយាយ​​​ស្មាន។ ជំងឺ​​គាត់​តែ​​ដុនដាប​ទៅ ក៏​បញ្ចូល​ទៅ​ថៃ ក្រោយ​ពី​ពិនិត្យ​ឡាបូ គាត់​មិន​មាន​របេង​ទេ ។ គាត់​លេប​ថ្នាំ​របេង​៣ខែ នេះ​ជា​ពេទ្យ​ថោក​ទាប​បំផុត។ សូម​បង​ប្អូន​ជួយShear ដើម្បី​កុំ​ឲ្យ​ដុកទ័រ​នេះ​ធ្វើ​បាប​ដល់​ប្រជាជន​យើង បើ​បងប្អូន​ណា​ធ្លាប់​ទទួល​រង​ភាព​​​ឈឺ​ចាប់​ដូច​ខ្ញុំ​ចូល​ជួយ Comment​ ផង”។

 

 

ភ្លាម​នេះ​កូន​ស្រី​របស់​លោក​វេជ្ជបណ្ឌិត ជា សាវុធ  គឺ​អ្នក​ស្រី ជា សុចិន្តា បាន​ទាក់​ទង​មក ​Sabay ដោយ​​​ប្រព្រឹត្តិកម្ម​ភ្លាមៗ​ថា គ្លីនិក​ឪពុក​របស់​​ខ្លួន​មិន​បាន​ប្រព្រឹត្ត ដូច​ការ​ចោទ​ប្រកាន់​ឡើយ ។ តំណាង​ម្ចាស់​គ្លីនិក​​រូប​នេះ ស្នើ​អ្នក​ដែល​ចោទ​​ប្រកាន់ ចេញ​មក​​​តទល់​ជា​មួយ​គ្នា​តាម​ផ្លូវ​ច្បាប់។

 

 

 

ជន​មិន​ស្គាល់​មុខ​​ម្នាក់​យក​រូប លះលីតា ទៅ​បង្កើត​ Facebook វាយប្រហារ​​គ្លីនីក​មួយ

 

 

ជន​មិន​ស្គាល់​មុខ​​ម្នាក់​យក​រូប លះលីតា ទៅ​បង្កើត​ Facebook វាយប្រហារ​​គ្លីនីក​មួយ

 

 

កូន​ស្រី​​លោក​វេជ្ជបណ្ឌិត ជា សាវុធ  បាន​លើក​ឡើង​ថា សូម​យក​ឯកសារ​​ដែល​ធ្លាប់​មក​ពិនិត្យ​មក ប្រសិន​បើ​គ្លីនិក​ពិនិត្យ​ឃើញ​ថា ជា​កំហុស​របស់​គ្លីនិក​នោះ​និង​ធ្វើ​ការ​សុំទោស​ជា​​​សាធារណៈ និង​សង​ប្រាក់​វិញ​ទាំង​អស់ ប៉ុន្តែ​ប្រសិន​បើ​ពិនិត្យ​ឃើញ​ថា មិនមែន​​ជា​កំហុស​របស់​​គ្លីនិក​ទេ សាមី​ខ្លួន​ដែល​ចោទ​ប្រកាន់​នោះ​ត្រូវ​លុប Status​ចេញ និង​ត្រូវ​តែ​សុំទោស​ជា សាធារណៈ​វិញ។

 

 

អ្នក​ស្រី ជា សុចិន្តា បាន​​សន្និដ្ឋាន​ថា Account Facebook ខាង​លើ គឺ​ជា Account ក្លែង​ក្លាយ​យ៉ាង​​ពិតប្រាកដ ព្រោះ​ក្រោយ​ពី​អ្នក Chat​ សួរ​ឫសគល់​ទៅ Face book នោះ​បាន Block ចេញ​តែ​ម្ដង ហើយ​ម្យ៉ាង​ទៀត​រូប​គ្លីនិក​ដែល​យក​មក​​បង្ហោះ​នោះ ជា​រូប​ផ្ទះ​ចាស់​កាល​ពី​៥ឆ្នាំ​មុន​ឯ​ណោះ។
អ្នក​ស្រី ជា សុចិន្តា បញ្ជាក់​ថា គ្លីនិក​ពិនិត្យ​និង​​ព្យាបាល​ជំងឺ​ទូទៅ​​​របស់​នាង មិន​ធ្លាប់​មាន​រឿង​ដូច​​ការ​ចោទ​ប្រកាន់​ឡើយ គ្លីនិក​បើក​ដំណើរ​ការ​គឺ មាន​ច្បាប់​អនុញ្ញាត ពី​ក្រសួង​សុខាភិបាល​ត្រឹម​ត្រូវ។ បែប​ណា​ក្ដី អ្នក​ស្រី មិន​មាន​គម្រោង​​បន្ត​ប្ដឹង​ផ្ដល់​ទៅ​តុលា​ទេ គ្រាន់​តែ ចង់​ប្រាប់​ទៅ​ម្ចាស់ Account Facebook  នោះ​ឲ្យ​​បញ្ឈប់ សកម្មភាព​​បង្កាច់​​បង្ខូច​ឈ្មោះ​គេ​ឯង​តែ​ប៉ុណ្ណោះ។

 

 

ជន​មិន​ស្គាល់​មុខ​​ម្នាក់​យក​រូប លះលីតា ទៅ​បង្កើត​ Facebook វាយប្រហារ​​គ្លីនីក​មួយ

 

 

ជុំវិញ​ការ​លើក​ឡើង​ខាង​លើ លះលីតា ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​​យក​រូប​របស់​ខ្លួន​​​បង្កើត​ Facebook ​ក្លែង​ក្លាយ​​នោះ​បាន​លើក​ឡើង​ថា Facebook ដែល​មាន​ឈ្មោះ​ថា Magan Burks មិន​មែន​ជា​របស់​នាង​ឡើយ បច្ចុប្បន្ន​កញ្ញា​លេង​តែ Viber តែ​ប៉ុណ្ណោះ ខាន​លេង​Facebook ច្រើន​ឆ្នាំ​មក​ហើយ។

 

 

អតីត​ពិធី​ការិនី ​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ម្នាក់​នេះ​បាន​លើក​ឡើង​ថា មិន​មែន​ជា​លើក​ទី១​ទេ ដែល​​មាន​អ្នក​យក​រូប​នាង​ទៅ​បង្កើត ​Facebook ​កន្លង​មក​មាន​​មនុស្ស​២ទៅ៣នាក់​មក​ហើយ បាន​យក​រូប​នាង​ទៅ​លេង ដែល​សកម្មភាព​ទាំង​នេះ​គឺ​ជា​ហេតុ​ធ្វើ​ឲ្យ​ នាង​សម្រេច​ចិត្ត​ឈប់​លេង Facebook តែ​ម្ដង។ កញ្ញា លះលីតា សូម​សំណូមពរ​ទៅ​ដល់​​ជន​ទាំង​​​នេះ មេត្តា​ឈប់​​សកម្មភាព​បែប​នេះ​ទៀត​ទៅ ​ព្រោះ​វា​គ្មាន​ប្រយោជន៍​​ឡើយ៕
 

 

ជន​មិន​ស្គាល់​មុខ​​ម្នាក់​យក​រូប លះលីតា ទៅ​បង្កើត​ Facebook វាយប្រហារ​​គ្លីនីក​មួយ

 

 

អត្ថបទ៖ ខុត សីហា