សភា​អឺរ៉ុប​ជំរុញ​សាជាថ្មី​ដល់​កម្ពុជា​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រឆាំង​លោក សម រង្ស៊ី

សភា​អឺរ៉ុប​ជំរុញ​សាជាថ្មី​ដល់​កម្ពុជា​ឲ្យ​ទម្លាក់​បទ​ចោទ​ទាំង​អស់​ប្រឆាំង​លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​លោក ហុង សុខហួរ និងសកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត។

ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ប្រជុំ​ពេញ​អង្គ​របស់​សភា​អឺរ៉ុប នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ដែល​បាន​អនុម័ត​នូវ​​សេចក្តីសម្រេចសម្រាប់​កម្ពុជា ដោយ​សំឡេង​គាំទ្រចំនួន៥៦៧ បដិសេធ​២៧​សំឡេង និង​អនុប្បវាទ​៣៦។

ការ​ជំរុញ​របស់​សភា​អឺរ៉ុប​នៅ​ពេល​​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​ការ​យក​តុលាការ​ជា​ឧបករណ៍​នយោបាយ ដើម្បី​កាត់ទោស​សកម្មជន និង​អ្នកនយោបាយ​បក្សប្រឆាំង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច និង​មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ដោយ​សេរី។

លើស​ពី​នេះ​ទៀត​សភា​អឺរ៉ុប​ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​បក្ស​ប្រឆាំង​ឲ្យ​ត្រលប់​មក​រកការសន្ទនា​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​។

កាល​ពី​ពេល​ថ្មីៗ​នេះ សមាជិក​សភា​អឺរ៉ុប ជិត៥០រូប បាន​ដាក់​ញត្តិ​អំពាវនាវ​ឲ្យ​រដ្ឋសភា​កម្ពុជា ផ្ដល់​អភ័យ​ឯកសិទ្ធិ​សភា​ដល់ លោក សម រង្ស៊ី និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន និង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ព្រមទាំង​ទម្លាក់​ចោល​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផង​ដែរ

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។