​គ្រាន់តែ​Check in និង​Post ធ្វើឱ្យ​អ្នក​ម្តាយ​ម្នាក់​បាត់បង់​កូន​

​គ្រាន់តែ​Check in និង​Post ធ្វើឱ្យ​អ្នក​ម្តាយ​ម្នាក់​បាត់បង់​កូន​

​សង្ឃឹម​ថា​អ្នក​ដែល​អាន​អត្ថបទ​នេះ​រួច នឹង​ចេះ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​Facebook ព្រោះ​សុវត្ថិភាព​របស់​អ្នក និង​កូន​កើតចេញ​ពី​ការរស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​។​

​សូម​អ្នក​ស្រមៃ​គិតថា មាន​ថ្ងៃមួយ មាន​មនុស្ស​Add មក​Facebook​អ្នក ហើយ​នៅ​Profile picture​របស់​គេ​គ្រាន់តែ​ជា​មនុស្ស​ធម្មតា ដូចនេះ​អ្នក​ស្មានថា​ជា​មិត្តភក្តិ​របស់​មិត្ត​អ្នក អ្នក​ក៏​confirm ដូចនេះ​អ្នក​ទាំង​ពីរ​ក៏​ក្លាយជា​មិត្ត​នឹង​គ្នា​។​

​តើ​វា​នឹង​មាន​អ្វី​កើតឡើង​ទៀត​នៅពេល​ក្រោយ​???
​ក្រោយមក​អ្នកនឹង​ភ្លេច​នៅ​រឿងនេះ ព្រោះ​អ្នក​មាន​រឿង​សំខាន់​ជា​ច្រើន​ដែល​ត្រូវ​បំពេញ​។​ ​ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​ចូលចិត្ត​ចែករំលែក​ពី​រឿង​ខ្លួនឯង​ក្នុង​Facebook​ណាស់ ចំពោះ​អ្នក​ដែល​មាន​គ្រួសារ​វិញ តែងតែ​ថតរូប​កូន​ដាក់​ក្នុង​Facebook ហើយ​ប្រាប់​គេ​ថា​ជា​ថ្ងៃ​ដំបូង​របស់​កូន​ទៅ​សាលារៀន មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែម​ទាំង​ថត​ឡាន​របស់​អ្នក ឈ្មោះ​សាលា ខ្លោងទ្វារ​សាលា​post​ចូល​Facebook​ក៏មាន​ដែរ​។


​ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា ទង្វើ​ទាំងអស់នេះ​ពិត​ជា​គ្រោះថ្នាក់​ណាស់​ចំពោះ​កូន​?
​នៅ​ប្រទេស​អាមេរិក មាន​កូន​ក្មេង​ម្នាក់​មាន​អាយុ​មិន​ដល់​៦​ឆ្នាំ​ផង​បាន​បាត់​ខ្លួន​ដោយសារតែ​ការ​Post និង​Check in​របស់​អ្នក​ម្តាយ​គេ​នៅក្នុង​Facebook​ដោយ​សរសេរ​រឿង​ទាក់ទង​នឹង​កូន​ជា​ច្រើន មាន​ថ្ងៃមួយ​នៅពេលដែល​គេ​បើកឡាន​ទៅ​សាលា​យក​កូន កូន​បាន​បាត់​ខ្លួន​ហើយ ហើយ​ប៉ូលីស​បាន​រក​មិនឃើញ​ដល់​ឥឡូវ ហើយ​នៅ​ប្រទេស​អាមេរិក​មាន​រឿងក្តី​ជាច្រើន​ដែល​ស្រដៀង​នឹង​រឿងក្តី​នេះ​បាន​កើតឡើង​។​

​នៅ​សម័យ​បច្ចេកវិទ្យា​ដែល​កាន់តែ​ទំនើប នោះ​កាន់តែ​មាន​គ្រោះថ្នាក់​ចំពោះ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​រឿង​ផ្ទាល់ខ្លួន​របស់​អ្នក ដោយ​មិន​ត្រូវ​Confirm​មនុស្ស​ដែល​មិន​ស្គាល់​ច្រើន​នោះ​ទេ ព្រោះ​កាត់បន្ថយ​មនុស្ស​ដែល​មិន​ស្គាល់​ម្នាក់ អាច​កាត់បន្ថយ​គ្រោះថ្នាក់​អ្នក​បាន​មួយ​ផ្នែក​ដូចគ្នា ហើយ​រឿង​នេះ​មិនមែន​ហាមឃាត់​អ្នក​មិន​ឱ្យ​ប្រើ​Facebook​នោះទេ ប៉ុន្តែ​គ្រាន់តែ​ចង់​ប្រាប់​អ្នក​ឱ្យ​ចេះ​ប្រយ័ត្ន​នៅពេល​ដែល​ប្រើ ព្រោះ​យើង​ទាំងអស់គ្នា​សុទ្ធ​តែ​មិនដឹងថា​នរណា​ល្អ ឬ​អាក្រក់​ឡើយ ដូចនេះ​ការពារ​ប្រសើរ​ជាង​ព្យាបាល​៕     ​

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។