​រកឃើញ​៩​ក្រុម​ឡើងទៅ​វគ្គ​១៦​ក្រុម UEFA Champions League ហើយ

​កីឡា​៖​ឆ្លងកាត់​ការប្រកួត​ជម្រុះ​តាម​ពូ​ល​ក្នុង​ក្របខ័ណ្ឌ កំពូល​អឺរ៉ុប UEFA Champions League រដូវ​កាល​២០១៥-១៦​នេះ​បាន​រកឃើញ​៩​ក្រុម​ហើយ ដែល​ត្រូវ​ឡើងទៅ​វគ្គ​ខ្វែង​១៦​ក្រុម​ចុងក្រោយ ខណៈដែល​៧​ក្រុម​ទៀត​ត្រូវ​រង់ចាំ​ប្រកួត​ចុងក្រោយ​នៅ​វគ្គ​សន្សំ ពិន្ទុ ទើប​ដឹងថា​១៦​ក្រុម​ខ្លាំង​នៅ​វគ្គ​បន្ទាប់​មាន​ក្រុម​ណាខ្លះ​។ សម្រាប់​ក្រុម​ខ្លាំង​ទាំង​៩ ដែល​កក់​កៅអី​វគ្គ​១៦​ក្រុម​បាន​មុនគេ​នេះ​មាន​៖

​ពូ​ល A៖ Real Madrid & Paris Saint Germain

Real ស្ថិតនៅ​លេខ​១ កំពូល​តារាង​មាន​១៣​ពិន្ទុ ខណៈដែល PSG របស់​បារាំង​មាន​១០​ពិន្ទុ​ស្ថិតនៅ​លេខ​២ ហើយ​ក្រុម​ទាំង​២​នេះ​ជាប់​ទាំង​២​។ រីឯ Shakhtar Donetsk និង Malmoe FF មាន​ម្នាក់​៣​ពិន្ទុ​។​

​ដោយឡែក​នៅ​ពូ​ល B ពុំទាន់​មាន​ក្រុម​ណាមួយ​កក់​កៅអី​បាន​នៅឡើយ​ទេ ខណៈដែល​ក្រុម Wolfsburg, Manchester United និង PSV Eindhoven កំពុងមាន​ពិន្ទុ​ប្រដេញ​គ្នា​។ ដូច្នេះ​នឹង​កាត់ក្ដី​គ្នា​នៅ​ប្រកួត​ចុងក្រោយ​។​

​ពូ​ល C៖ Atletico Madrid & Benfica

Atletico Madrid និង Benfica មាន​ម្នាក់​១០​ពិន្ទុ​ដូចគ្នា ហើយ​ឡើងទៅ​វគ្គ​បន្ទាប់​ព្រម​គ្នា​តែម្ដង ខណៈដែល Galatasaray មាន​៤​ពិន្ទុ និង FC Astana មាន​៣​ពិន្ទុ​នៅ​បាត​តារាង​។​

​ពូ​ល D៖ Juventus & Manchester City

​ក្រុម​ខ្លាំង​អ៊ីតាលី Juventus ស្ថិតនៅ​កំពូល​តារាង​មាន​១១​ពិន្ទុ ឯ Man City មាន​៩​ពិន្ទុ ឡើងទៅ​វគ្គ​បន្ទាប់​ដូចគ្នា​។ រីឯ Borussia Moenchengladbach របស់​អាល្លឺម៉ង់ មាន​៥​ពិន្ទុ និង Sevilla មាន​៣​ពិន្ទុ​នៅ​បាត​តារាង​។​

​ពូ​ល E៖ Barcelona

​ក្នុង​ពូ​ល E នេះ មានតែ​ក្រុម​ម្ចាស់​ជើងឯក FC Barcelona ប៉ុណ្ណោះ ដែល​ឡើងទៅ​វគ្គ​១៦​ក្រុម​មុនគេ ដោយមាន​១៣​ពិន្ទុ​ឈរ​កំពូល​តារាង​។ រីឯ Roma និង Bayer Leverkusen មាន​៥​ពិន្ទុ​ដូចគ្នា ខណៈដែល BATE Borisov មាន​៤​ពិន្ទុ​។​

ពូ​ល F៖ Bayern Munich

Bayern ក៏បាន​កក់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​មុនគេ​ដែរ ដោយមាន​១២​ពិន្ទុ ខណៈដែល Olympiacos មាន​៩​ពិន្ទុ និង Arsenal មាន​៦​ពិន្ទុ នឹងត្រូវ​ប្រកួត​គ្នា​កាត់ក្ដី​ស្លាប់​រស់នៅ​ប្រកួត​ចុងក្រោយ​។ រីឯ Dinamo Zagreb មានតែ​៣​ពិន្ទុ​ប៉ុណ្ណោះ អស់​ឱកាស​ទៅ​វគ្គ​បន្ត​ហើយ​។​

​ពូ​ល H៖ Zenit St. Petersburg

​ក្រុម​ខ្លាំង​របស់​រុស្សី Zenit ពិតជា​ធ្វើ​បានល្អ​មែនទែន ដោយមាន​១៥​ពិន្ទុ​ឈរ​កំពូល​តារាង​ជាប់​ទៅមុន​គេ ខណៈដែល Gent មាន​៧​ពិន្ទុ​, Valencia មាន​៦​ពិន្ទុ និង Lyon មាន​ត្រឹម​១​ពិន្ទុ​។​

​ពូ​ល​G ដោយ Chelsea, FC Porto និង Dynamo Kyiv មាន​ពិន្ទុ​ប្រដេញ​គ្នា​នៅឡើយ​។ ដូច្នេះ​នឹង​កាត់ក្ដី​គ្នា​នៅ​ប្រកួត​ចុងក្រោយ​៕

​រកឃើញ​៩​ក្រុម​ឡើងទៅ​វគ្គ​១៦​ក្រុម UEFA Champions League ហើយ