សម្ងំ​ជក់​ថ្នាំ​ញៀន​ក្រោម​ស្ពាន​ សមត្ថកិច្ច​កន្ទ្រប់​បាន​០៥​នាក់​នៅ​ឃុំ​ថ្មដា

ខេត្តពោធិ៍សាត់​ ៖​ មុខសញ្ញា​ជក់ ​និង​ចែកចាយ​គ្រឿងញៀន​ចំនួន​០៥​នាក់​បាន​ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់​បាន​ ខ​ណៈ​ពេល​កំពុង​ពួន​ធ្វើ​សកម្មភាព​ជក់​ថ្នាំ​ញៀន​ក្រោម​ស្ពានថ្ម​នៅ​ភូមិ​ឯកភាព ​ឃុំ​ថ្មដា​ ស្រុក​វាល​វែង​​​កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ​វិច្ឆិកា ២០១៥​​។

លោក​វ​រសេនីយ៍​ត្រី ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​០៥​នាក់​ដែល​ឃាត់ខ្លួន​នេះ​មាន​ ១-ឈ្មោះហេង ពុត​ ភេទ​ប្រុស ​រស់នៅ​ភូមិ​ឯកភាព ២-ឈ្មោះ​ហុង ភេទ​ប្រុស ​រស់នៅ​ភូមិ​សង្គម​ថ្មី ៣-ឈ្មោះ​ឈុំ ដែន​ ភេទ​ប្រុស​ នៅ​ភូមិ​សង្គម​ថ្មី ៤-​ឈ្មោះ​ហង់ ភាត់​ ភេទ​ប្រុស ​នៅ​ភូមិ​កណ្ដាល និ​ង៥-ឈ្មោះ​មេឃ ភេទ​ប្រុស​ នៅ​ភូមិ​សង្គម​ថ្មី​ ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ៕