លោក​ថោ​ង ខុន​ ៖ យុទ្ធនាការ​ប្រទេស​ខ្ញុំ​​គ្មាន​ថង់​ផ្លាស់ស្ទិក​​ ស្រប​ពេល​កំណើន​ទេសចរ​​នៅ​​កម្ពុជា

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​​បាន​ថ្លែង​ថា ​យុទ្ធនាការ​​ប្រទេស​ខ្ញុំ​គ្មាន​ថង់​ផ្លាស់​ស្ទិក ​ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​២៧​ ​វិ​ច្ឆិ​កា ​២០១៥ ​នៅ​មុខ​វត្ត​បទុម​វ​ត្តី​ រាជធានី​ភ្នំពេញ​ គឺ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​​ កំពុង​មាន​កំណើន​ភ្ញៀវ​ទេសចរ​​គួរ​ជាទី​មោន​ភាព​​បំផុត ​។

​លោក​ថោ​ង ខុន ​បាន​បញ្ជាក់ថា​ នៅ​ឆ្នាំ​២០១៤​ កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​ចំនួន​៤​លាន​ ៥​សែន​នាក់ ជាមួយ​​កំ​ណើ​ន​​៧​% ​ប្រៀ​ប​​ធៀប​ឆ្នាំ​២០១៣ ដែល​កត្តា​នេះ​ បាន​ផ្តល់​ឧត្តម​​ប្រយោជ​ន៍​​យ៉ាងច្រើន ​ដល់​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ជាតិ​កម្ពុជា ​។

លោក​​បន្ត​ថា ទន្ទឹម​នឹង​ការ​រីក​​ចម្រើន​​នេះ កម្រិតជីវភាព​របស់​ប្រជា​ពលរដ្ឋ ​ក៏​មានការ​ប្រែប្រួល​ប្រសើរ​​ឡើង ដោយ​អត្រាកំណើន​​វិជ្ជា​សាស្ត្រ​ប្រចាំឆ្នាំ​មាន​លំ​នឹង​​ក្នុង​រង្វង់​២​% ទៅ​៣% គួប​ផ្សំ​នៅ​ការ​រីក​លូតលាស់​យ៉ាង​ឆាប់រ​ហ័ស​នៃ​តំបន់​ទីប្រជុំជន និង​ទីក្រុង​ដែល​ធ្វើ​ឱ្យ​បរិមាណ​សំណល់​ មានការ​កើន​ឡើងជា​​លំដាប់​គួរ​ឱ្យ​កត់សម្គាល់ ពិសេស​​គឺ​សំណល់​ថង់​​ផ្លាស់​ស្ទិ​ក ​។ លោក​ថោ​ង ខុន​ ក៏​បាន​បញ្ចាក់​បន្ថែម​ថា កាក​​​សំណល់​សំរាម​ដែល​រួម​មាន​ថង់​​ផ្លាស់​ស្ទិ​ក គឺជា​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់ ដែល​ធ្វើ​ឱ្យ​ទីក្រុង​មិន​ស្អាត​ខ្វះ​អនា​ម័យ។ 

ដូ​ច្នេះ ការ​អនុវត្ត​យុទ្ធនាការ​ប្រទេស​ ខ្ញុំ​គ្មាន​ថង់​ផ្លាស់​ស្ទិ​ក​នេះ គឺជា​ការ​ចូលរួម​ក្នុង​ការ​លើក​កម្ពស់​សោភ័ណ​ភាព​ អនាម័យ និង​បរិ​ស្ថាន​ទីក្រុង ដើម្បី​អភិវឌ្ឍ​ខេត្ត​-ក្រុង ទាំងអស់​ឱ្យ​ទៅ​ជា​គោលដៅ​​ទេសចរណ៍​ប្រកបដោយ​ភាព​​ទាក់ទាញ និង​ទីក្រុង​ដែល​មានគុណ​ភាព សេវាកម្ម​ទេសចរ​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ ដែល​នឹង​ក្លាយជា​ឱកាស​ដ៏​ប្រសើរ​ថ្មី​មួយទៀត​សម្រាប់​ទាក់ទាញ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព