ថ្នាំ​ធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺ​អ្នក​បាន​

ថ្នាំ​ធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺ​អ្នក​បាន​

​ថ្នាំ​ធម្មជាតិ​នៅទីនេះ​សំដៅ​ដល់​ផ្លែ​ឈើ​ដែល​អាច​ជំនួយ​ដល់​ជំងឺ​អ្នក​បាន ក្រោយពេល​ដែល​អ្នក​បរិ​ភោគ​វា​រួច វា​ហាក់ដូចជា​ថ្នាំ​ផ្សាស​ដែល​អាច​ព្យាបាល​ជំងឺ​អ្នក​។ ដូចនេះ​តើ​មាន​ផ្លែឈើ​អ្វីខ្លះ​ដែល​មាន​ប្រសិទ្ធភាព​ដូច​ថ្នាំ​នោះ​?

ផ្លែ​ចេក​
នៅពេល​ដែល​អ្នក​គេង​មិន​លក់ អ្នក​អាច​បរិភោគ​ចេក​បាន ព្រោះ​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើឱ្យ​សាច់ដុំ​អ្នក​ធូរ​បាន ធ្វើឱ្យ​អ្នក​អាច​គេង​លក់​ស្រួល ជាងនេះទៅទៀត​វា​អាច​ជួយ​ឱ្យ​ខួរក្បាល​អ្នក​ដំណើរការ​ល្អ ថែម​ទាំង​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍ល្អ បំបាត់​នូវ​អារម្មណ៍​មួល​ម៉ៅ និង​ឆេវឆាវ​របស់​អ្នក​បាន​យ៉ាង​ងាយ ជាងនេះទៅទៀត វា​មាន​ជាតិ​សរសៃ​ដែល​អាច​ធ្វើឱ្យ​អ្នក​ងាយស្រួល​បត់ជើង​។​

ខ្ញី​
អ្នក​អាច​បរិភោគ​ខ្ញី​បាន​នៅពេល​ដែល​អ្នក​ឈឺសន្លាក់ ថែម​ទាំង​អាច​បំបាត់​នូវ​ការឈឺ​ឆ្អឹង​របស់​អ្នក​ទៀតផង ធ្វើឱ្យ​វា​មិនសូវ​ឈឺ​។​
 
ទឹកឃ្មុំ​
ទឹកឃ្មុំ​ធម្មជាតិ ហើយ​សុទ្ធ​អាច​ជួយ​រាងកាយ​អ្នក​ប្រឆាំង​នឹង​មេរោគ​ផ្សេងៗ ដោយ​មិន​ឱ្យ​វា​កើត​ជា​រូ​វ​ប​រាង ហើយ​រស់នៅ​ក្នុង​រាងកាយ​អ្នក​ដើម្បី​បំផ្លាញ​សារពាង្គកាយ​អ្នក​បាន​ឡើយ​។​
 ថ្នាំ​ធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺ​អ្នក​បាន​
ផ្លែ​ស្រការ​នាគ​
នៅក្នុង​ផ្លែ​ស្រា​ការ​នាគ​មាន​សារធាតុចិញ្ចឹម​ជាច្រើន រួច​ជា​មួយ​សារធាតុ​មួយ​ប្រភេទ​ទៀត​ដែល​ផ្លែឈើ​ដទៃ​គ្មាន ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​ណាស់ ជាពិសេស​វា​អាច​ជួយ​បន្សាប​ជាតិពុល​ដែល​មាន​ក្នុង​ខ្លួន​អ្នក​ទៀតផង​។​
 ថ្នាំ​ធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺ​អ្នក​បាន​
ផ្លែ​ម្នាស់​
នៅក្នុង​ផ្លែ​ម្នាស់​នេះ​មាន​សារធាតុ​ជាច្រើន​ប្រភេទ​ដែល​អាច​ជួយ​អ្នក​ឱ្យ​ឆាប់​រំលាយ​អាហារ ដូចនេះ​ចំពោះ​មនុស្ស​ដែល​ចូលចិត្ត​បរិភោគ​សាច់ និង​អាហារ​ដែល​ខ្លាញ់​ច្រើន អ្នក​អាច​បរិភោគ​ម្នាក់​បាន នោះ​វា​នឹង​ជួយ​អ្នក​រំលាយ​អាហារ និង​ជាតិ​ខ្លាញ់​ទាំងនោះ​បាន​លឿន​។​
 ថ្នាំ​ធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺ​អ្នក​បាន​
ស្ពៃ​ក្តោប​
នៅពេល​ដែល​អ្នក​តែងតែ​ឈឺ​ក្រពះ ហើយ​ក្រពះ និង​ពោះវៀន​គ្មាន​សុខភាព​ល្អ អ្នក​អាច​បរិភោគ​ស្ពៃក្តោប​បាន ព្រោះ​នៅក្នុង​ស្ពៃ​នោះ​មាន​ប្រូតេអ៊ីន និង​សារធាតុ​ដែល​ស្ពៃ​ដទៃ​គ្មាន ដូចនេះ​វា​អាច​ជួយ​ការពារ​ក្រពះ និង​ពោះវៀន​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​បាន​។​
 ថ្នាំ​ធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺ​អ្នក​បាន​
ក្រូចឆ្មារ​
ក្រូចឆ្មារ​គឺជា​ថ្នាំ​ផ្តាសាយ​ធម្មជាតិ ព្រោះ​វា​មាន​វីតាមីន​C​ដែល​អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​បាន ដោយ​នៅពេល​ដែល​អ្នក​ផ្តាសាយ អ្នក​អាច​យក​ក្រូចឆ្មា​រចិត​ជា​បន្ទះ​ស្តើងៗ បន្ទាប់មក​ដាក់​អំបិល រួច​យក​ទឹក​ក្តៅ​ឆុង ហើយ​យកមក​ផឹក នោះ​វា​នឹង​ធ្វើឱ្យ​ជំងឺ​អ្នក​ធូរស្រាល​បាន​។​
 ថ្នាំ​ធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺ​អ្នក​បាន​
ស្ត្រ​ប៊័រ​រី​
នៅក្នុង​ផ្លែ​នេះ មាន​សារធាតុចិញ្ចឹម​ជាច្រើន រួម​ទាំង​ប្រូតេអ៊ីន និង​វីតាមីន​C​ដែល​អាច​ការពារ​អ្នក​ពី​ជំងឺលើសឈាម ជំងឺ​ខ្លាញ់​ក្នុង​សរសៃឈាម ជំងឺ​បេះដូង និង​ជំងឺ​សរសៃឈាម​កក​រឹង ប៉ុន្តែ​នៅពេល​ដែល​អ្នក​បរិភោគ អ្នក​ត្រូវ​តែ​លាង​ឱ្យ​ស្អាត បន្ទាប់មក​យក​ទឹកអំបិល​ត្រាំ​ចំនួន​ពី​៥​ទៅ​១០​នាទី ទើប​យក​ទឹក​ធម្មតា​ត្រាំ​ពី​១​ទៅ​២​នាទី​ជា​ការ​ស្រេច​។​
 ថ្នាំ​ធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺ​អ្នក​បាន​
ទំពាំងបាយជូ​រ
អ្នក​អាច​បរិភោគ​ទំពាំងបាយជូរ​ក្រហម​ជាមួយ​សំបក​វា​បាន នោះ​វា​នឹង​ជួយ​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ឱ្យ​មាន​ភាពរឹងមាំ និង​អាច​ជួយ​ពន្យារ​ភាព​ចាស់​របស់​អ្នក​បាន​ទៀតផង នោះ​អ្នកនឹង​នៅ​ក្មេង មិន​ងាយ​ចាស់​ឡើយ​៕
 
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។