អត្ថប្រយោជន៍​នៃ​ការ​ស្តាប់​ចម្រៀង​

អត្ថប្រយោជន៍​នៃ​ការ​ស្តាប់​ចម្រៀង​

​ចំពោះ​អ្នក​ដែល​មិន​ចូលចិត្ត​ស្តាប់​ចម្រៀង ចាប់ពី​ថ្ងៃនេះ​ទៅ អ្នក​គួរតែ​ចូលចិត្ត​ស្តាប់ ព្រោះ​វា​ល្អ​ចំពោះ​សុខភាព​អ្នក​ណាស់​។ ដូចនេះ​តើ​វា​ល្អ​ចំពោះ​សុខភាព​អ្នក​ដូចម្តេច​ខ្លះ​ទៅ​?

កាត់បន្ថយ​សម្ពាធ​អារម្មណ៍​អ្នក​
នៅពេល​ដែល​អ្នកមាន​អារម្មណ៍​តានតឹង ហើយ​ភ័យ នោះ​បេះដូង​អ្នកនឹង​លោត​ញាប់ ដូចនេះ​អ្នក​អាច​ស្តាប់​ចម្រៀង​បាន នោះ​វា​នឹង​កាត់បន្ថយ​មិន​ឱ្យ​បេះ​ដូង​អ្នក​លោត​ញាប់​នោះទេ ហើយ​មាន​ការស្រាវជ្រាវ​មួយ​បញ្ជាក់​ថា នៅ​មុនពេល​ដែល​អ្នក​ចូល​បន្ទប់វះកាត់ អ្នក​អាច​ស្តាប់​ចម្រៀន​បាន វា​នឹង​ជួយ​អ្នក​កាត់បន្ថយ​អារម្មណ៍​ដែល​ភ័យ​បាន វា​ប្រសើរ​ជាង​ការ​លេបថ្នាំ​ទៀតផង​។​

កាត់បន្ថយ​ភាព​ឈឺ​ចុកចាប់​
អ្នកស្រាវជ្រាវ​បាន​បែងចែក​មនុស្ស​៦០​នាក់​ជា​ពី​ក្រុម មួយក្រុម​ស្តាប់​ចម្រៀង​មុន​ចូល​បន្ទប់វះកាត់ ឯ​មួយ​ក្រុម​ទៀត​ចូល​បន្ទប់វះកាត់​ធម្មតា ដោយ​មិន​ស្តាប់​ចម្រៀង​ឡើយ ហើយ​ក្រោយពេល​ដែល​វះកាត់​រួច អ្នកជំងឺ​ដែល​ស្តាប់​ចម្រៀង​មុន​ចូល​បន្ទប់វះកាត់​ពុំ​មាន​អា​ការៈឈឺ​មុខរបួស​ខ្លាំង​ឡើយ​។​

ជំនួយ​ដល់​ការចងចាំ​របស់​អ្នក​
អ្នក​អាច​ស្តាប់​ចម្រៀង​នៅពេល​ដែល​អ្នក​ទំនេរ​បាន ព្រោះ​វា​អាច​ជួយ​ឱ្យ​ខួរក្បាល​អ្នក​មាន​ការចង​ចាំ​ល្អ ហើយ​តាម​អ្នកស្រាវជ្រាវ​បាន​ឱ្យដឹងថា អ្នក​ដែល​មាន​ជំងឺ​ដាច់​សរសៃឈាម​មួយចំនួន​ក្រោយពេល​ដែល​ស្តាប់​ចម្រៀង​រួច ចំណាំ​អក្សរ និង​មាន​អារម្មណ៍​មូល​ជាង​អ្នកជំងឺ​ដែល​មិន​ស្តាប់​។​

អ្នក​កំដរ​ពេល​ហាត់ប្រាណ​
នៅពេល​ដែល​អ្នក​ហាត់ប្រាណ​បណ្តើរ រួច​ស្តាប់​ចម្រៀង​បណ្តើរ វា​នឹង​អាច​ពន្យារពេល​ហាត់ប្រាណ​របស់​អ្នក​បានយូរ ថែម​ទាំង​អាច​ជួយ​អ្នក​ឱ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ កាត់បន្ថយ​សម្ពាធ និង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​បំពេញការងារ​បាន​ល្អ​ទៀត​ផង​ក្រោយពេល​ដែល​ហាត់ប្រាណ​រួច​៕
 
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។