ឃាត់​ខ្លួន​​ពលរដ្ឋ​ខ្មែរ​​២​នាក់លួច​​​ទៅ​កាប់​ឈើ​គ្រញូងក្នុង​ទឹកដី​​ប្រទេស​​ថៃ

​ខេត្តពោធិ៍សាត់ ​៖ ​​ពលរដ្ឋ​ខ្មែរ​២​នាក់​ ក្នុង​ចំណោម​​៣​នាក់ ​​ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​ពួកគេ​លួច​​ចូល​ទៅ​កាប់​ឈើ​​គ្រ​​ញូ​ង​ក្នុង​ទឹកដី​​ថៃ​ ជាប់​ព្រំដែន​ថ្មដា​ ស្រុក​វាល​វែង ​ខេត្តពោធិ៍សាត់​ កាលពី​ថ្ងៃ​ទី​២៥ ​វិច្ឆិកា ​២០១៥ ​កន្លង​ទៅ​ថ្មី​ៗ​​នេះ​ ។​

ជនស​ង្ស័យ​ទាំង២​នាក់​ ម្នាក់​ឈ្មោះ​កៅ ពុធ​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​រស់នៅ​ភូមិ​កណ្ដាល ​ឃុំ​ថ្មដា ​ស្រុក​វាល​វែង ​ខេត្តពោធិ៍សាត់​និង​ម្នាក់​​ទៀត​​ឈ្មោះ​ទឹម ណែ​ត ​ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ប្ញស្សី​វៀន​ ឃុំ​កក់ ​ស្រុក​បរ​សេដ្ឋ​ ខេត្តកំពង់ស្ពឺ ប៉ុន្តែ​​មក​ស្នាក់​​ជា​បណ្ដោះអាសន្ន​នៅ​ឃុំ​ថ្មដា​ ស្រុក​វាល​វែង ​​។ ​

លោក​វ​រ​សេនីយ៍​ត្រី ធាង ឡេ​ង អធិការ​នគរបាល​​ស្រុក​វាល​វែង​បាន​ឱ្យ​​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​២៥​ វិច្ឆិកា នោះ​ សមត្ថកិច្ច​បាន​ស៊ើប​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​​៣​នាក់​ បាន​​លួច​ចូល​ទៅ​ក្នុង​ទឹកដី​​ថៃ​ជាប់​ព្រំដែន​គ្នា​ ដើម្បី​កាប់​ឈើ​គ្រ​ញូ​ង​ ។ ​ពេល​នោះ​ កម្លាំង​ប៉ុស្ដិ៍​រដ្ឋ​បាល​ច្រក​៥៦​ បាន​ពង្រាយ​កម្លាំង​ចុះ​ល្បាត​តាម​​ខ្សែរ​បន្ទាត់​ព្រំដែន​ជាប់​រហូត ​។​

លុះដល់​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​យប់​ ស្រាប់តែ​ឃើញ​​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​​៣​នាក់​ ចូល​មក​វិញ​ ត្រង់​ចំណុច​ក្បាល​អូរ​ដើម​គរ​ដោយ​មាន​ស្ពាយ​​ឈើ​គ្រ​ញូ​ង ​និង​សំពៀត​​ខោអាវ​ផង ​។ ​គ្រាន់តែ​សមត្ថកិច្ច ​ហៅ​ឱ្យ​​ឈប់​ភ្លាម ​ពួក​គេ​បាន​ទម្លាក់អី​វ៉ា​​ន់​​ចុះ​នាំ​គ្នា​រត់​ប្រសាច ប៉ុន្តែ​​​ត្រូវ​សមត្ថកិច្ច​យើង​ស្ទាក់​ចាប់​បាន​​ ២​នាក់ ឯ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាន​សម្រេច ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព