បញ្ជូនជន ល្មោភកាមម្នាក់ ឡើងតុលាការ បន្ទាប់ពីចាប់រំលោភ សង្សារមិត្តភក្តិ

កំពត៖ ជនសង្ស័យចាប់រំលោភសេពសន្ថវៈ បានសម្រេច ទៅលើនារីរងគ្រោះ ត្រូវបាននគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀល ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៥នេះ "ពីបទរំលោភសេពសន្ថវៈ"។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ វ ស អ អាយុ១៦ឆ្នាំ រស់នៅភូមិក្រសាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត រីឯជនល្មោភកាមឈ្មោះ ឆេង បឹប ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

មន្ត្រីដដែលបន្តថា នារីរងគ្រោះ ធ្វើកម្មករនៅរោងចក្រ ឯក្រុងភ្នំពេញ តែបានណាត់ជួបសង្សារបស់ខ្លួនឈ្មោះ ផា ភេទប្រុស អាយុ២២ឆ្នាំ ដោយជិះរថយន្តតាក់ស៊ីម្នាក់ឯង មកណាត់ជួបគ្នានៅ ផ្ទះសំណាក់យីហោ រ័ត្នដារ៉ា ចំណុចផ្សាកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ ជនរងគ្រោះបានមកសំរាកក្នុងផ្ទះសំណាក់ ម្នាក់ឯងតាំងពីថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០១៥ បាន១យប់ រហូតដល់ម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០១៥ ជនរងគ្រោះបានតេទូរស័ព្ទ ណាត់ជួបគ្នាជាមួយសង្សារបស់ខ្លួន ឈ្មោះ ផា តែសង្សារមិនបានមកទេ ហើយបែជាមិត្តភ័ក្តរបស់សង្សារ ជាជនសង្ស័យរូបនេះឯង មកជំនួសទៅវិញ ហើយបានចូលទៅក្នុងបន្ទប់ផ្ទះសំណាក់ ដែលនារីរងគ្រោះ ស្នាក់នៅនោះ ឃើញរំលោភបានសម្រេចតែម្តង។

ក្រោយពីប្រព្រឹត្តរួច ជនសង្ស័យក៏បានចេញជិះម៉ូតូទៅបាត់ បន្ទាប់មកជនរងគ្រោះ ក៏បានទៅប្តឹង កម្លាំងនគរបាល ហើយជនរងគ្រោះ ប្រើល្បិចតេទូរស័ព្ទ ឲ្យជនសង្ស័យត្រឡប់មកម្តងទៀត ក៏ត្រូវកម្លាំងសមត្ថកិច្ច នគរបាលស្រុក ធ្វើការឃាត់ខ្លួនបានតែម្តង៕

បញ្ជូនជន ល្មោភកាមម្នាក់ ឡើងតុលាការ បន្ទាប់ពីចាប់រំលោភ សង្សារមិត្តភក្តិ
បញ្ជូនជន ល្មោភកាមម្នាក់ ឡើងតុលាការ បន្ទាប់ពីចាប់រំលោភ សង្សារមិត្តភក្តិ
បញ្ជូនជន ល្មោភកាមម្នាក់ ឡើងតុលាការ បន្ទាប់ពីចាប់រំលោភ សង្សារមិត្តភក្តិ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត