គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស ​រយៈពេល​៣​ថ្ងៃ​ ក្នុង​ពិធីបុណ្យ​អុំទូក មនុស្ស​ស្លាប់​២៥​នាក់ របួសធ្ងន់​-​ស្រាល​៧៧​នាក់

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​​សណ្តាប់​ធ្នាប់​ចរាចរណ៍​​នៃ​អគ្គស្នងការដ្ឋាន​​នគរ​បាល​ជាតិ​​បាន​ឱ្យ​​ដឹង​ថា​ ទិន្ន​ន័យ​​គ្រោះថ្នាក់​​ចរាចរណ៍​ផ្លូ​វគោក​ទូ​ទាំង​​ប្រទេស ​ក្នុង​​ពិធី​បុណ្យ​​អុំទូក អកអំបុក សំពះ​ព្រះ​ខែ​ ក្នុងរយៈ​ពេល​៣​ថ្ងៃ​ គិត​ពី​ថ្ងៃ​​ទី​២៤-​២៦ ​​វិ​ច្ឆ​កា ​២០១៥ ​បណ្តាលឱ្យ​​មនុស្ស​ស្លាប់​២៥​នាក់​ និង​របួសធ្ងន់​-ស្រាល​៧៧​នាក់​ បើ​ប្រៀបធៀប​ថ្ងៃ​ដូច​គ្នា​ ​ឆ្នាំ​២០១៤​មាន​ការ​​ថយ​​ចុះ​ ។

របាយ​ការណ៍​ដដែលឱ្យដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​​កើតឡើង​សរុប​៥៥​លើក​/៧២​លើក ​ថយ​១៧​លើក​ស្មើ​២៤% បណ្តាល​ឲ្យ​ស្លាប់​២៥​នាក់​/៣៤​នាក់ ​ថយ​០៩​នាក់​ស្មើ​២៦%, រង​របួស​សរុប​៧៧​នាក់​/១៣២​នាក់​ ថយ​៥៥​នាក់​ ស្មើ​៥៨%​ ក្នុង​នោះ​របួស​ធ្ងន់​​៦១​នាក់​/៧០​នាក់​ ថយ​០៩​នាក់​ស្មើ​១៣%,​ របួសស្រាល​១៦​នាក់​/ ៦២​នាក់​ថយ​៤៦​នាក់​ស្មើ​៧៤%​ ។​​ ក្នុង​ចំណោម​អ្នក​រង​​គ្រោះ​សរុប​ទាំង​អស់ ​មាន​ថ្មើរជើង​០​៦​នាក់​/០៦​នាក់​ស្មើ, អ្នកបើកបរ​ និង​អ្នក​រួម​ដំណើរ​ម៉ូ​​តូ​មិន​ពាក់មួក​ការពារ​​សុវត្ថិភាព​​ចំនួន​៧៦​នាក់​/១២២​នាក់​ថយ​​៤៦​នាក់​ ស្មើ​៣៨% ។

នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ដែល​​បណ្តាល​ឱ្យ​​ខូ​ច​ខាត​យានម៉ូ​តូ​៦០​គ្រឿង​/៨៦​គ្រឿង​ ថយ​២៦​គ្រឿង​ ស្មើ​៣០%,​ រថយន្ត​ធុន​ស្រាល​២៤​គ្រឿង​/១៨​គ្រឿង ​កើន​០៦​គ្រឿង​​ ស្មើ​៣៣%,​ រថយន្ត​ធុន​ធ្ងន់​០៥​គ្រឿង​/០៥​គ្រឿង​ ស្មើ​​​យាន​ផ្សេង​ៗ​០៩​គ្រឿង​/​១០​គ្រឿង​ថយ​០១​គ្រឿង​ ស្មើ​១០%​ ។

​​មូលហេតុ​បង្ក​ឱ្យ​​មាន​គ្រោះថ្នាក់ ​​ល្មើស​ល្បឿន​២៨​លើក​,​ ស្រវឹង​០៨​នាក់​, ​មិន​ប្រកាន់​ស្តាំ​០៩​លើក​, ​មិន​គោរព​សិទ្ធិ​អាទិភាព​​០៤​លើក​, ​បត់​គ្រោះថ្នាក់​០៣​លើក​, ​បើកបរ​ប្រជែង​គ្រោះថ្នាក់​០១​លើក​, ​បើកបរ​ងងុយដេក​០១​លើក​,​ កត្តា​យានយន្ត​០១​លើក​។

គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស ​រយៈពេល​៣​ថ្ងៃ​ ក្នុង​ពិធីបុណ្យ​អុំទូក មនុស្ស​ស្លាប់​២៥​នាក់ របួសធ្ងន់​-​ស្រាល​៧៧​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត