LG គ្រោងចំណាយ ៨,៧១ពាន់លានដុល្លារ បង្កើតរោងចក្រដ៏ធំ ដើម្បីផលិតបន្ទះអេក្រង់ OLED

កូរ៉េ៖ ក្រុមហ៊ុន LG បានឲ្យដឹង នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកានេះថា ខ្លួននឹងចំណាយ ៨,៧១ ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រ ដ៏ធំមួយនៅក្នុងទឹកដីកំណើត សម្រាប់ផលិតបន្ទះអេក្រង់ OLED និងដើម្បីបង្កើន ទីផ្សារ ផលិតផល ពាក់កណ្ដាលសម្រេច ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា នេះ។

នៅក្នុងគម្រោងនេះផងដែរថា LG បានឲ្យដឹងថា នឹងធ្វើការផលិតអេក្រង់ ទូរទស្សន៍ទំហំធំ និងអេក្រង់ OLED ប្រភេទកោង ដែលវាជាគម្រោង នៃការវិនិយោគទុនថ្មី ហើយក៏ជាវិធីសាស្ត្រមួយ សម្រាប់វាយលុកទីផ្សារផងដែរ។

បើយោងតាមការចុះផ្សាយ របស់ Nikkei បានឲ្យដឹងថា រោងចក្រថ្មីនេះ នឹងទទួលផលិតបន្ទះអេក្រង់ OLED សម្រាប់ iPhone របស់ក្រុមហ៊ុន Apple នៅឆ្នាំ ២០១៨៕

LG គ្រោងចំណាយ ៨,៧១ពាន់លានដុល្លារ បង្កើតរោងចក្រដ៏ធំ ដើម្បីផលិតបន្ទះអេក្រង់ OLED