កម្លាំងនគរបាល ឃាត់ខ្លួនមុខសញ្ញាម្នាក់ លួចទូរស័ព្ទជនបរទេស នៅឆ្នេរអូរឈើទាល

ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ ដែលតែង តែលួចទ្រព្យសម្បត្ដិរបស់ភ្ញៀវបរទេសនៅ មាត់សមុទ្រ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ រដ្ឋបាលសង្កាត់លេខ៤ នៃអធិការដ្ឋាននគរ បាលក្រុងព្រះសីហនុ ចាប់ខ្លួននៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ ក្រោយពីទទួលបានពាក្យបណ្ដឹង របស់ស្ដ្រីរងគ្រោះ ដែលជាជនជាតិអ៊ីស្រា អ៊ែលរួចមក ។

ស្នងការរងនគរបាលខេត្ដព្រះសីហនុ លោកកុល ផល្លី បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះនាក់ តឿ អាយុ៣៥ឆ្នាំ មុខរបរជា អ្នកលក់នំ តាមឆ្នេរសមុទ្រ ដែលបានធ្វើសកម្ម ភាពលួចទូរស័ព្ទរបស់ស្ដ្រីជនជាតិអ៊ីស្រាអ៊ែល កាលពីវេលាម៉ោង១រំលងអាធ្រាត្រចូលថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅឆ្នេរ សមុទ្រអូរឈើទាល ។

លោកកុល ផល្លី បានបញ្ជាក់ថា ក្រោយ ការស្រាវជ្រាវ ហើយឈានទៅដល់ការ ឃាត់ខ្លួនជនសង្ស័យរូបនេះរួចមក កម្លាំង សមត្ថកិច្ចរបស់លោកបានដកហូតទូរស័ព្ទដៃមួយគ្រឿងម៉ាកហូវ៉ៃ រួចប្រគល់ឱ្យទៅស្ដ្រី រងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានយក ទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ដព្រះ សីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ជុំវិញសកម្មភាពមុខសញ្ញា លួចទ្រព្យសម្បត្ដិរបស់ភ្ញៀវបរទេសនៅតាម ឆ្នេរសមុទ្រនៅក្នុងទឹកដីខេត្ដព្រះសីហនុខាង លើនេះ ស្នងការនគរបាលខេត្ដ លោកឧត្ដម សេនីយ៍ជួន ណារិន្ទ បានដាក់ផែនការនិង ចាត់ឱ្យកម្លាំងជំនាញសហការជាមួយនគរ បាលមូលដ្ឋានពង្រឹងបញ្ហានេះខ្លាំងឡើង ជា លទ្ធផលបានឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ នាពេលកន្លងទៅ ក្នុងនោះភាគច្រើនជាក្មេងៗ មិនទាន់គ្រប់អាយុ ប៉ុន្ដែពួកគេទាំងនេះត្រូវ បានអប់រំ រួចអនុញ្ញាតឱ្យត្រឡប់ទៅវិញ។

កម្លាំងនគរបាល ឃាត់ខ្លួនមុខសញ្ញាម្នាក់ លួចទូរស័ព្ទជនបរទេស នៅឆ្នេរអូរឈើទាល

កម្លាំងនគរបាល ឃាត់ខ្លួនមុខសញ្ញាម្នាក់ លួចទូរស័ព្ទជនបរទេស នៅឆ្នេរអូរឈើទាល