បញ្ជូនជនល្មោភ កាមម្នាក់ ឡើងតុលាការ បន្ទាប់ពីចាប់រំលោភ សង្សារមិត្តភក្តិ

កំពត ៖ ជនសង្ស័យចាប់ រំលោភសេពសន្ថវៈ បានសម្រេច ទៅលើនារីរងគ្រោះ ត្រូវបាន នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀល ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៥នេះ "ពីបទរំលោភសេពសន្ថវៈ"។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះវ ស អ អាយុ១៦ឆ្នាំរស់នៅភូមិ ក្រសាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។ រីឯជនល្មោភកាម ឈ្មោះឆេង បឹប ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពងត្រាច ខេត្តកំពត។

មន្ត្រីដដែលបន្តថា នារីរងគ្រោះ ធ្វើកម្មករនៅរោងចក្រឯក្រុងភ្នំពេញ តែបានណាត់ជួបសង្សារបស់ខ្លួន ឈ្មោះផា ភេទប្រុស អាយុ២២ឆ្នាំ ដោយជិះរថយន្តតាក់ស៊ីម្នាក់ឯង មកណាត់ជួបគ្នានៅផ្ទះសំណាក់ យីហោរ័ត្នដារ៉ា ចំណុចផ្សាកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ ជនរងគ្រោះបានមកសំរាកក្នុងផ្ទះសំណាក់ម្នាក់ឯង តាំងពីថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០១៥ បាន១យប់ រហូតដល់ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០១៥ ជនរងគ្រោះបាន តេទូរស័ព្ទ ណាត់ជួបគ្នាជាមួយសង្សារបស់ខ្លួន ឈ្មោះផា តែសង្សាមិនបានមកទេ ហើយបែជាមិត្តភ័ក្តរបស់សង្សា ជាជនសង្ស័យរូបនេះឯងមកជំនួសទៅវិញ ហើយបានចូលទៅក្នុងបន្ទប់ផ្ទះសំណាក់ ដែលនារីរងគ្រោះ ស្នាក់នៅនោះ ឃើញរំលោភបានសម្រេចតែម្តង។

ក្រោយពីប្រព្រឹត្តរួច ជនសង្ស័យក៏បានចេញជិះម៉ូតូទៅបាត់ បន្ទាប់មកជនរងគ្រោះ ក៏បានទៅប្តឹង កម្លាំងនគរបាល ហើយជនរងគ្រោះប្រើល្បិចតេទូរស័ព្ទ ឲ្យជនសង្ស័យត្រឡប់មកម្តងទៀត ក៏ត្រូវ កម្លាំងសមត្ថកិច្ចនគរបាលស្រុក ធ្វើការឃាត់ខ្លួនបានតែម្តង៕

បញ្ជូនជនល្មោភ កាមម្នាក់ ឡើងតុលាការ បន្ទាប់ពីចាប់រំលោភ សង្សារមិត្តភក្តិ

បញ្ជូនជនល្មោភ កាមម្នាក់ ឡើងតុលាការ បន្ទាប់ពីចាប់រំលោភ សង្សារមិត្តភក្តិ

បញ្ជូនជនល្មោភ កាមម្នាក់ ឡើងតុលាការ បន្ទាប់ពីចាប់រំលោភ សង្សារមិត្តភក្តិ