លោក ហ៊ុន ម៉ានី ឧបត្ថម្ភថវិកា ដល់ទូករបស់ទីបញ្ជាការដ្ឋាន អាវុធហត្ថ ខេត្តកំពង់ស្ពឺ ក្រោយប្រណាំងឈ្នះ ជាប់លេខ១

កំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្ត គណបក្ស ប្រជាជនកម្ពុជា មណ្ឌលកំពង់ស្ពឺ បានឧបត្ថម្ភថវិកា ចំនួន៥០ម៉ឺនរៀល ជូនក្រុមកីឡាករទូក «កំពង់ស្ពឺសែនជ័យ បារមីលោកយាយម៉ៅ» ដែលជាទូករបស់ទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោយប្រណាំងឈ្នះ ទទួល បានជ័លាភី ចំណាត់ថ្នាក់លេខ១ ក្នុងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ អកអំបុក និងបណ្តែតប្រទីប ដែលបាន បញ្ចប់ទៅកាលពីម្សិលមិញ នៅខេត្តកំពង់ស្ពឺ ។

មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថ បានឧបត្ថម្ភដល់ក្រុមកីឡាករ ចំនួន១៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល និងអង្ករមួយបាវផង ខណៈគណៈកម្មាការទូក បានឧបត្ថម្ភថវិកាចំនួន៣លានរៀល ។

បើតាមមន្រ្តីអាវុធហត្ថ នេះជាមោទភាពមួយ របស់ទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្តកំពង់ស្ពឺ ដែលទូករបស់ខ្លួន បានប្រណាំងឈ្នះ នៃការរៀបចំពិធីប្រណាំងទូក ឆ្នាំទី១ នៅខេត្តកំពង់ស្ពឺ៕