ជនជាតិអង់គ្លេសម្នាក់ ដេកស្លាប់ នៅក្នុងបន្ទប់ជួល នៅចំការមន

ភ្នំពេញ៖ ប្រទះឃើញបុរស ជនបរទសអង់គ្លេសម្នាក់ដេកស្លាប់ នៅក្នុងផ្ទះជួល បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច នៅវេលាម៉ោង១០និង១០នាទី ព្រឹកថ្ងៃទី២៧ ខែវិឆ្ឆិកាឆ្នាំ២០១៥ ផ្ទះលេខ១៤A ផ្លូវ៣៥០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ TIM ROSERTSON អាយុ៥៥ឆ្នាំ មុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស INTERNATIOAL BRITISN SCHOOI (CISPP) ស្នាក់នៅផ្ទះជួល បឹងកេងកង វិប លេខ១៤A ជាន់ទី២ ភូមិ៦ ក្រុម៣៦ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍របស់គ្រូពេទ្យប្រចាំខ្លួន បាននិយាយថា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បុរសជនជាតិអង់គ្លេស បានទូរស័ព្ទអោយមកយកគាត់ផង ព្រោះគាត់មិនស្រួលខ្លួន ។ ខណៈគាត់បានមកដល់ហើយ ផ្ទះជួលរបស់បុរស ជនជាតិអង់គ្លេសនោះស្នាក់ជាន់ទី២ នៅពេលដែលក្រុមគ្រូ ពេទ្យបានឡើងទៅដល់ក៏បានគោះ ទ្វារបន្ទប់នោះតែមិន មានអ្នកបើកទេ ក្រោយមកម្ចាស់ផ្ទះ និងក្រុម គ្រូពេទ្យ ក៏បានគាស់ទ្វារ ក៏ឃើញបុរសជនជាតិអង់គ្លេសដេកនៅលើគ្រែ ដោយក្រុមគ្រូពេទ្យស្មាន តែដេកលក់ក៏បានទៅដាស់ ពេលនោះក្រុមគ្រូពេទ្យ ទើបដឹងថា គាត់បានស្លាប់បាត់ទៅហើយ។

ភ្លាមៗនោះក្រុមគ្រូពេទ្យបានប្រាប់ម្ចាស់ផ្ទះឱ្យទាក់ទងទៅសមត្ថកិច្ចមូលដ្នាន និងសមត្ថកិច្ចជំនាញ ក៏បានចុះមក ធ្វើកោសលវិឆ្ច័យ ។ បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើកោសលវិច្ច័យរួចមក ក៏បានបង្ហើប ប្រាប់ថា ជនរងគ្រោះ ដោយសារជំងឺគាំងបេះដូង ។ បច្ចុប្បន្នសពជនជាតិអង់គ្លេស យកទៅដំកល់នៅវត្តស្ទឹងមានជ័យ។

ជនជាតិអង់គ្លេសម្នាក់ ដេកស្លាប់ នៅក្នុងបន្ទប់ជួល នៅចំការមន

ជនជាតិអង់គ្លេសម្នាក់ ដេកស្លាប់ នៅក្នុងបន្ទប់ជួល នៅចំការមន

ជនជាតិអង់គ្លេសម្នាក់ ដេកស្លាប់ នៅក្នុងបន្ទប់ជួល នៅចំការមន