បុគ្គលិក​មជ្ឈមណ្ឌលម៉ាស្សា" ALASKA" ​នៅក្រុងសៀមរា​បតវ៉ាទាមទារដំឡើងបា្រក់ខែ​និងបា្រក់សុខភាព

ខេត្តសៀមរាប ៖ ​បុគ្គលិកជិត​១០០នាក់បម្រើការងារ​នៅក្នុងមជ្ឈមណ្ឌលម៉ាស្សា" ALASKA" ​ដែលមានទីតំាងស្ថិតនៅក្នុងភូមិតាភុល​ សង្កាត់ស្វាយដង្គំ ​ក្រុងសៀមរាប បាន​ផ្ទុះកូដកម្មតវ៉ាទាមទារ​ឲ្យថៅកែដំឡើង​បា្រក់ខែ១៧០ដុល្លារ​ ​ខណៈបច្ចុប្បន្នពួកគេទទួលបាន៦០ដុល្លារ ​និង សុំឲ្យថៅកែផ្តល់​បា្រក់សុខភាព​ចំនួន១០០ដុល្លារក្នុងមួយឆ្នាំ ។

យ៉ាងណាក៍ដោយបើ​តាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងទៀតថា ​ការតវ៉ានៅម៉ោង១២និង៣០នាទី​ថ្ងៃត្រង់ថ្ងៃទី២៧ ​វិច្ឆិកា ២០១៥នេះ​ ក៍មានការ​ចូលរួមពីតំណាង​សហជីពចំនួន៤ទៅ​ពីរាជធានីភ្នំពេញ ​និងមិនមានអំពើហិង្សា​ណាមួយកើតឡើង​នោះទេ ។

សេចក្តីរាយការណ៍បានបន្តថា​ មកដល់ម៉ោងជាង២រសៀលថ្ងៃសុក្រដដែលនេះ​ ក្រុមបុគ្គលិកខាងលើមិនទាន់​បានបំបែកនៅឡើយទេ ​ខណៈដែលតំណាង​ពួកគេ៧នាក់បាន​ទៅ​សាលាខេត្តដើម្បីដោះស្រាយសំណូមពរជាមួយថៅកែ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅលើ​សារព័ត៌មានកោះសន្តិភាព ៕