​បញ្ជូន​ក្មេង​ទំនើង​៤​នាក់ វាយ​គ្នា​ក្នុង​វត្ត នៅពេល​រាំ​ធុងបាស ថ្ងៃបុណ្យ​អុំទូក ទៅ​តុលាការ​

បាត់ដំបង​: ក្មេង​ទំនើង ៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង ឃាត់ខ្លួន​ក្រោយពី​ក្មេង​ទំនើង​ទាំងនោះ និង​បក្ខពួក​ជាច្រើន​នាក់​ទៀត វាយ​គ្នា ក្នុង​វត្ត នៅពេល​ចាក់ធុងបាស​រាំ​កម្សាន្ត បង្កអោយមាន​ការភ្ញាក់ផ្អើល នៅក្នុង​ពិធី​រៀបចំ អបអរសាទរ​ថ្ងៃបុណ្យ​អុំទូក​
 ប​ណ្តែ​ប្រទីប អក​បំ​បុក និង​សំពះ​ព្រះ​ខែ កាលពី​វេលា​ម៉ោង ៨​និង​២០​នាទី​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​វត្ត​ក្តុល ភូមិ​ក្តុល សង្កាត់​ក្តុល ក្រុង​បាត់ដំបង​។​

​ក្មេង​ទំនើ​ទាំង ៤​នាក់ ក្រោយពី​ឃាត់ខ្លួន នគរបាល​បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​យកមក​ចាត់ការ​តាម​នី​ត​វិធី​។ ក្មេង​ទំនើង​ទី​១ ឈ្មោះ វ៉ាន់ ឆ​រ៉ា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ទី​២ ឈ្មោះ សៀវ វ៉ៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​៣ ឈ្មោះ កង គា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ទី​៤ ឈ្មោះ អំ ជា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ពួកគេ​ទាំង​៤​នាក់​រស់នៅ​ក្នុងភូមិ​តា​កុយ និង​ភូមិ​សំរោង​១ ក្រុង​បាត់ដំបង​។​

​ក្មេង​ទំនើង​ទាំង​៤​នាក់ បាន​បង្ក​អោយ​ប៉ះពាល់ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ នៅក្នុង​ការរៀបចំ ពិធីបុណ្យ​អបអរ​សា​រទ ថ្ងៃបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ  និង​ប​ណ្តែ​ប្រទីប នៅក្នុង​វត្ត ខណៈដែល​មាន ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​នាំគ្នា​ចូលរួម​យ៉ាង​សប្បាយរីករាយ​នោះ​។​

​ក្មេង​ទំនើង​ទាំង​៤​នាក់ ខាងលើ ក្រោយពី​កម្លាំង នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត សាកសួរ​បំពេញ​សំណុំរឿង រួច​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ម្សិលមិញ​នេះ ត្រូវបាន​ចាប់បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕V​

​បញ្ជូន​ក្មេង​ទំនើង​៤​នាក់ វាយ​គ្នា​ក្នុង​វត្ត នៅពេល​រាំ​ធុងបាស ថ្ងៃបុណ្យ​អុំទូក ទៅ​តុលាការ​