កូរ៉េទាំងពីរ ព្រមបើកកិច្ចប្រជុំ ជាន់ខ្ពស់នៅ សប្តាហ៍ក្រោយ

សេអ៊ូល៖ នៅព្រឹកថ្ងៃសុក្រនេះ ប្រទេសកូរ៉េទាំងពីរ បានព្រមព្រៀងគ្នា ដើម្បីចូលរួម តុចរចា ជាន់ខ្ពស់នៅខែ ក្រោយ ក្នុងគោលបំណងដើម្បី កាត់បន្ថយភាពតានតឹង តាមបណ្ដោយបន្ទាត់ ព្រំដែនរវាង ប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មានចិន Channel Newsasia ចេញផ្សាយថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះដោយដក ស្រង់ពី ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បន្ដទៀតថា ភាគីទាំងពីរនឹងធ្វើការ ជួបចរចាថ្នាក់អនុរដ្ឋមន្រ្តី នៅ ថ្ងៃទី១១ ខែធ្នូ ស្ថិតនៅតំបន់ឧស្សាហកម្មរួមគៃស៊ង ក្នុងទឹកដី ប្រទេសកូរ៉េខាងជើង។ ការឈានដល់កិច្ច ព្រមព្រៀងនេះ ធ្វើឡើង ក្រោយមានកិច្ចពិភាក្សា ការងារម្សិលមិញនេះ នៅភូមិសន្ដិភាពប៉ានមុនចុម ដែលបានអូសបន្លាយពេលរហូត ដល់ យប់ទើបភាគីទាំងពីរឯកភាពគ្នា។

យោងតាមសម្ដីរបស់អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក ជឿង ជូនហេ បានថ្លែងប្រាប់ ក្រុមអ្នក សារព័ត៌មានទៀតថា ប្រទេសកូរ៉េខាងជើងជាដំបូង បានទាមទារ ឲ្យធ្វើការរៀបចំនួវរបៀបវារៈក្នុង កិច្ចពិភាក្សាតំបន់ គៃស៊ង ប៉ុន្ដែក្រោយមកបានព្រមព្រៀង ទៅនឹងសំណើររបស់ក្រុងសេអ៊ូល សម្រាប់កិច្ច ពិភាក្សាមួយលើកឡើង ពី បញ្ហាដែលពាក់ព័ន្ធ ប្រយោជន៍ធ្វើឲ្យប្រសើរឡើងនូវសំណងទំនាក់ទំនងរវាង ប្រទេសទាំងពីរ៕

កូរ៉េទាំងពីរ ព្រមបើកកិច្ចប្រជុំ ជាន់ខ្ពស់នៅ សប្តាហ៍ក្រោយ