​រុស្ស៊ី​ដាក់ពង្រាយ​មី​សីល​នៅ​មូលដ្ឋាន​ទ័ពអាកាស Khmeimim នៅ​ស៊ី​រី​

​រុស្ស៊ី​៖​ប្រព័ន្ធ​មី​ស៊ី​លការពារ​ដែនអាកាស​ប្រភេទ S-400 ដែលជា​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត របស់​ប្រទេស​រុស្ស៊ី​ត្រូវបាន​ដាក់ពង្រាយ​នៅ​មូលដ្ឋាន​ទ័ពអាកាស Khmeimim ក្នុងប្រទេស​ស៊ី​រី ដែលជា​ផ្នែក​មួយសម្រាប់​ការពារ​សន្ដិសុខ​។ 

​ការដាក់​ពង្រាយ​នេះត្រូវបានគេមើលឃើញថា ​គឺជា​ការព្រមាន​ទៅដល់​ប្រទេស​តួ​ក​គី​បន្ទាប់ពី​បាន​បាញ់​ទម្លាក់​យន្ត​ចម្បាំង កាលពីដើម​សប្ដាហ៍​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​សារព័ត៌មាន RT ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​។​

​អ្នកជំនាញ​ខាង​ផ្នែក​យោធា​បញ្ជាក់ថា ប្រព័ន្ធ​មី​សីល​ប្រភេទ S-400 អាច​ទប់ទល់ និង​ការពារ​បាន​នូវ​មី​ស៊ី​ល រយៈ​ចម្ងាយ​ខ្លី រយៈ​ចម្ងាយ​វែង និង​មី​ស៊ី​ល​ឆ្លង​ទ្វីប ជាពិសេស​គឺ​មី​ស៊ី​ល​ល្បឿន​លឿន ក៏​អាច​ការពារ​បាន​ផងដែរ​៕

​រុស្ស៊ី​ដាក់ពង្រាយ​មី​សីល​នៅ​មូលដ្ឋាន​ទ័ពអាកាស Khmeimim នៅ​ស៊ី​រី​