​រុស្ស៊ី​នឹង​រក្សាកិច្ច​សហប្រតិបត្តិការ​ជាមួយ​អាមេរិក​-​ស៊ី​រី​ប្រឆាំង​ក្រុម​IS

មូ​ស្គូ​៖​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថ្លែងថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នឹង​បន្ត​រក្សា​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក និង​ស៊ី​រី​ដើម្បី​ប្រឆាំង​ក្រុម IS​។ ប៉ុន្តែ​ទន្ទឹម​នោះ​លោក​បាន​បញ្ជាក់ថា កិច្ច​សហ​ប្រតិការ​នេះ​នឹងមាន​គ្រោះថ្នាក់ បើសិន​មានការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ម្ដងទៀត​។​

​លោក Putin ថ្លែង​បែបនេះ​បន្ទាប់ពី​កិច្ចពិភាក្សា​នៅក្នុង​វិមាន​ក្រឹម​ឡាំង​ជាមួយ​ប្រធានាធិបតី​បារាំង លោក Francois Hollande ។ 

​លោក Putin បាន​និយាយថា ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់ខ្លួន​គឺ​បង្ហាញ​ឱ្យ​ច្បាស់​ថា ជា​ទង្វើ​ក្បត់​មិត្តភាព​។ លោក​បញ្ជាក់ថា លោក​នឹង​បញ្ជា​ឱ្យ​យោធា​រុស្ស៊ី​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​យោធា​បារាំង ដើម្បី​ផ្លាស់ប្ដូរ​ទិសដៅ​កម្ចាត់​ក្រុម​អ៊ីស្លាម​IS នៅ​ស៊ី​រី​៕

​រុស្ស៊ី​នឹង​រក្សាកិច្ច​សហប្រតិបត្តិការ​ជាមួយ​អាមេរិក​-​ស៊ី​រី​ប្រឆាំង​ក្រុម​IS