Scholes​ ថា​​ Man Utd ​ដូច​មេឃ​និង​ដី បើ​ធៀប​​ជាមួយ​​ Barca & Bayern


Scholes​ ថា​​ Man Utd ​ដូច​មេឃ​និង​ដី បើ​ធៀប​​ជាមួយ​​ Barca & Bayern

​Paul Scholes ​អតីត​​ខ្សែ​បម្រើ​ក្រុម​ Manchester United បាន​លើក​ឡើង​ថា ក្រុម​បិសាច​ក្រហម​ហាក់​ដូច​នៅ​ឆ្ងាយ​រាប់​​លាន​គីឡូម៉ែត្រ ឬ​និយាយ​សាមញ្ញ​ថា “ដូច​មេឃ​និង​ដី” បើ​ធៀប​ទៅ​នឹង​ក្រុម​កំពូល​ៗ​បច្ចុប្បន្ន​ដូច​ជា Barcelona ឬ​ Bayern Munich។

 

Scholes​ ថា​​ Man Utd ​ដូច​មេឃ​និង​ដី បើ​ធៀប​​ជាមួយ​​ Barca & Bayern

 

Scholes​ ថា​​ Man Utd ​ដូច​មេឃ​និង​ដី បើ​ធៀប​​ជាមួយ​​ Barca & Bayern

 

​វីរបុរស​ Man Utd វ័យ​៤១​ឆ្នាំ​យល់​ឃើញ​ដូច​នេះ​ គឺ​បន្ទាប់​ពី​ឃើញ​​បិសាច​ក្រហម ​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​ ០-០ ​​ទល់​នឹង​​ក្រុម​ PSV Eindhoven ​​​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​នៅ​ Old Trafford កាល​ពី​យប់​ថ្ងៃ​ពុធ​ទៀត ហើយ​លោក​ក៏​បាន​រិះ​គន់​ខ្សែ​ប្រយុទ្ធ​ថ្មី Anthony Martial ​ផង​ដែរ។

 

Scholes​ ថា​​ Man Utd ​ដូច​មេឃ​និង​ដី បើ​ធៀប​​ជាមួយ​​ Barca & Bayern

 

Scholes ​បាន​និយាយ​ថា៖ ” […..] ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ ការ​រក​គ្រាប់​បាល់ អ្វី​ដែល​អ្នក​ចង់​ធ្វើ​គឺ ​រក​គ្រាប់​ចូល​ទី។ គាត់​មើល​ទៅ​​ដូច​ជា​មិន​មែន​កីឡាករ​​ទាំង​នោះ​ទេ​សម្រាប់​ខ្ញុំ ហើយ​ប្រហែល​ជា​ពួកគេ​ត្រូវ​ទិញ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត នៅ​ខែ​មករា”។

 

Man Utd នឹង​អាច​ជាប់​ទៅ​​វគ្គ​ខ្វែង​១៦​ក្រុម​ចុង​ក្រោយ បើ​អាច​ឈ្នះ​ Wolfsburg ​នៅ​ប្រកួត​ចុង​ក្រោយ វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​នា​ថ្ងៃ​ទី​៨ ខែ​ធ្នូ ប៉ុន្តែ​ Scholes ​​​មិន​​ហ៊ាន​រំពឹង​ទុក​មុន​ឡើយ។

 

Scholes​ ថា​​ Man Utd ​ដូច​មេឃ​និង​ដី បើ​ធៀប​​ជាមួយ​​ Barca & Bayern

 

“ពួកគេ​នៅ​មាន​ឱកាស​ឈ្នះ​ Wolfsburg ​ប៉ុន្តែ​ខ្ញុំ​មិន​រំពឹង​ទេ។ ពួកគេ​ខ្វះ​សមត្ថភាព​ក្នុង​ការ​រក​គ្រាប់​បាល់។ អ្នក​អាច​ការពារ​បាន​យ៉ាង​ល្អ ប៉ុន្តែ​​នៅ​ពេល​គ្មាន​ខ្សែ​ប្រយុទ្ធ​អាច​បង្កើត​ឱកាស​រក​គ្រាប់​បាល់​បាន អ្នក​នឹង​មាន​បញ្ហា។ បើ​អ្នក​ក្រឡេក​មើល​ក្រុម​​កំពូល​អឺរ៉ុប​​ដូច​ជា Barca និង​ Bayern ខ្សែ​ប្រយុទ្ធ​ពួកគេ​​ពិត​ជា​មាន​ភាព​ខុស​ប្លែក​ស្រឡះ”។ អ្នក​វិភាគ​​នៅ​ BT Sport ​រូប​នេះ​បន្ថែម៕

 

-ចុចអាន៖ ខ្សែ​ការពារ​ឆ្វេង​៥​នាក់ ដែល​ Man Utd ​អាច​ទិញ​ខែ​មករា ដើម្បី​ជំនួស​ Luke Shaw

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail