ក្រពើ​​ហែក​ក្រពើ​គ្នាឯង​ស៊ី មិន​គួរ​ឲ្យ​ជឿ


ក្រពើ​​ហែក​ក្រពើ​គ្នាឯង​ស៊ី មិន​គួរ​ឲ្យ​ជឿ

​ក្រពើ​ដ៏​ធំ​មួយ​ក្បាល​បាន​សម្លាប់​គូ​សត្រូវ​ជា​​សត្វ​ក្រពើ​ដូចគ្នា​​យ៉ាង​សាហាវ​​ក្នុង​ទឹក​ទន្លេ​នៅ​​អាហ្វ្រិក​ខាង​ត្បូង មុន​ពេល​​វា​ចាប់​ហែក​ស៊ី​ជា​អាហារ។

 

ក្រពើ​​ហែក​ក្រពើ​គ្នាឯង​ស៊ី មិន​គួរ​ឲ្យ​ជឿ

 

​​ក្រពើ​ធំ​​បាន​ប្រទះ​ឃើញ​​ក្រពើ​តូច​​​នៅ​ជិត​មាត់​ជ្រាំង​ទន្លេ ក៏​ហក់​​​ខាំ​ទាំង​កម្រោល និង​ហែក​ជា​បំណែក​ស៊ី​ថែម​ទៀត។ ទិដ្ឋភាព​ទាំង​នេះ​ត្រូវ​បាន​ផ្ដិត​យក​​ដោយ អ្នក​ថត​រូប​លោក Rob Bowie មកពី​ទីក្រុង Cape Town ដែល​បាន​ទៅ​ទស្សនា​ទន្លេ Letaba។ ​លោក​ប្រាប់​ថា ​វា​​ជា​ឈុត​ឆាក​​មិន​គួរ​ឲ្យ​ជឿ​ទាល់​តែ​សោះ ដែល​ធ្វើ​ឲ្យ​​លោក​ចំណាយ​ពេល​​​ជាង​ពីរ​បី​នាទី ដើម្បី​តាម​ថត​ការ​ប្រហារ​នេះ។

 

Rob ​បន្ថែម​ថា ​ក្រោយ​ពី​​ចាប់​បាន​ស៊ី​ក្រពើ​តូច​នេះ​ហើយ គ្នីគ្នា​របស់​ក្រពើ​ធំ​​ជាច្រើន​ក្បាល​បាន​ចូល​មក​ដណ្ដើម​ចំណី​​​​របស់​វា​ផង​ដែរ។ នេះ​ជា​ព្រឹត្តិការណ៍​​ដែល​អ្នក​​ចូលចិត្ត​ដើរ​ទស្សនា​តាម​ដង​ទន្លេ​កម្រ​បាន​ជួប​ប្រទះ​ ​ព្រោះ​ពួកគេ​ធ្លាប់​តែ​ឃើញ​ក្រពើ​ស៊ី​សត្វ​​ពាហនៈ​ មិន​មែន​ក្រពើ​ដូច​គ្នា​បែប​នេះ​ឡើយ៕

 

ក្រពើ​​ហែក​ក្រពើ​គ្នាឯង​ស៊ី មិន​គួរ​ឲ្យ​ជឿ

 

ក្រពើ​​ហែក​ក្រពើ​គ្នាឯង​ស៊ី មិន​គួរ​ឲ្យ​ជឿ

 

ក្រពើ​​ហែក​ក្រពើ​គ្នាឯង​ស៊ី មិន​គួរ​ឲ្យ​ជឿ

 

ក្រពើ​​ហែក​ក្រពើ​គ្នាឯង​ស៊ី មិន​គួរ​ឲ្យ​ជឿ

 

ចុចអាន៖ កូន​ក្របី​ចម្លែក ​​រាង​ដូច​ក្រពើ​ ផ្អើល​​​​អ្នក​ភូមិ​​នៅ​​ថៃ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail