អាកា​រៈ​តឹង​ច្រមុះ​បណ្តាលមកពី​មូលហេតុ​អ្វី​?

​ចំណេះដឹង​៖​អាកា​រៈ​តឹង​ច្រមុះ​កើតមានឡើង​នៅពេលដែល​ជាលិកា និង​សរសៃឈាម​នៅក្នុង​ច្រមុះ ក្លាយជា​ហើម ប៉ោង ជាមួយនឹង​សារធាតុ​រាវ​ជាច្រើន ដែល​វា​អាច​នឹង​បណ្តាលអោយ​អ្នកមាន​អារម្មណ៍​ថា តឹង​ណែន​នៅ ក្នុង​ច្រមុះ​។​

 អាកា​រៈ​តឹង​ច្រមុះ​នេះ ក៏​អាច​កើតឡើង​បាន​ដោយសារតែ ជំងឺ​ផ្តាសាយ​, គ្រុនផ្តាសាយ​, ការ មានប្រតិកម្ម​ជាមួយនឹង​ធូលី​ដី​, លំអងផ្កា ឬ ក៏​រោម​របស់​សត្វ​ចិញ្ចឹម ឬ ក៏​វា​អាចជា​ការឆ្លើយតប​ទៅនឹង សារជាតិ​ដែល​បង្ក​ការ​រលាក មានដូចជា​ផ្សែង​បារី​ជាដើម​។ មាន​មនុស្ស​មួយចំនួន បាន​មាន​អាកា​រៈ​តឹង ច្រមុះ​នេះ​ជា​រុំ​ាំ​រ៉ៃ ដោយ​មិនមាន​មូលហេតុ​ណា​ច្បាស់លាស់ ហើយ​ស្ថានភាព​នេះ ត្រូវបាន​គេ​ស្គាល់​ថា ការ​រលាក​ច្រមុះ ដោយ​មិន​បង្កឡើង​ដោយសារ​ប្រតិកម្ម​អា​លែ​ហ្សី​។ ការ​តឹង​ច្រមុះ អាច ឬ មិនអាច​កើត មាន​រួម​ជាមួយនឹង ការហូរ​សារធាតុ​រាវ ឬ​ហៀរ​សំបោរ ចេញពី​ក្នុង​ច្រមុះ​។​

​ការ​តឹង​ច្រមុះ ឬ ការ​ហៀរ​សំបោរ ជាធម្មតា​វា​អាច​គ្រាន់តែ​ជា​បញ្ហា​រំខាន​មួយ ប៉ុន្តែ​វា​អាចជា​សញ្ញា នៃ បញ្ហា​ដែលមាន​សភាព​ធ្ងន់ធ្ងរ​ជាង​នេះ ហើយ​វា​នឹង​កាន់​តែមាន​ភាពគ្រោះថ្នាក់​ចំពោះ​កុមារ​តូចៗ​៕

អាកា​រៈ​តឹង​ច្រមុះ​បណ្តាលមកពី​មូលហេតុ​អ្វី​?