​បុរស​អង់គ្លេស​ម្នាក់​​គាំង​បេះ​ដូង​ស្លាប់​​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ជនជាតិ​អង់គ្លេស​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ក្រោយ​ពេល​ដែល​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ហើយ​ទូរស័ព្ទ​ទៅ​ប្រាប់​គ្រូពេទ្យ​ប្រចាំ​កាយ​ឱ្យមក​មើល​នោះ  ដែល​ហេតុ​ការ​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ ស្ថិត​ផ្ទះ​ជួល​ជាន់​ទី​៣ ផ្ទះ​លេខ​១៤A ផ្លូវ​លេខ​៣៥០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ម្នាក់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ Robertson Timothy David ជនជាតិ​អង់គ្លេស អាយុ​៥៥​ឆ្នាំ កាន់​​លិខិតឆ្លងដែន​លេខ​៧០៦២៣៦៥៨៣ ចូល​មក​ស្នាក់​នៅ​តាំងពី​ថ្ងៃ​ទី​០២ មក​រា ២០០៧ មក​ម្ល៉េះ ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​គាត់ ។

មុន​ពេល​កើតហេតុ បុរស​ជា​ជនជាតិ​អង់គ្លេស​រង​គ្រោះ​ត្រូវ​គេ​ដឹង​ថា មាន​អាកា​រៈ​មិន​ស្រួលខ្លួន​នោះ ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​ការិយា​ល័យ​​មន្ទីរពេទ្យ​សុខភាព​ថ្មី ដែល​ជា​ពេទ្យ​ប្រចាំ​ខ្លួន​របស់​គាត់ ដើម្បី​ឱ្យ​បុគ្គលិក​ពេទ្យ​មក​ជួយ​មើល ។ ក្រោយ​ពេល​ដែល​មន្ទីរពេទ្យ​ប្រចាំ​​កាយ​ទទួល​បាន​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​រួច​ហើយ ភ្លាម​នោះ​មន្ទីរពេទ្យ ក៏​បាន​ចាត់​ឱ្យ​បុគ្គលិក​ពេទ្យ​ម្នាក់ មក​មើល​គាត់​ដល់​កន្លែង​ស្នាក់​នៅ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព