វិធី​សាស្រ្ត​ទាញ​យក​កម្មវិធី/​ហ្គេម ដោយ​មិន​ចាំ​បាច់ ផ្លាស់ ប្តូរ Store ប្រទេស (Android)

ជឿជាក់ថា ប្រិយមិត្ត ដែល​ប្រើ​ប្រាស់ នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ទាំង​អស់​គ្នា ប្រាកដ​ជា ធ្លាប់​ជួប​នូវ បញ្ហា​មួយ​នេះ​ហើយ ដោយ​មិន​អាច ទាញ​យក​កម្មវិធី​/ហ្គេម​ណា​មួយ​បាន ព្រោះ​តែ​មិន​មែន ស្ថិត​នៅ​ក្នុង Store ក្នុង​ប្រទេស ដែល​បាន​កំណត់​នោះ។

វិធី​សាស្រ្ត​ទាញ​យក​កម្មវិធី/​ហ្គេម ដោយ​មិន​ចាំ​បាច់ ផ្លាស់ ប្តូរ Store ប្រទេស (Android)

ស្របពេល ជាមួយគ្នានេះដែរ យើងក៏មាន នូវវិធីសាស្រ្ត ងាយៗមួយ សម្រាប់បង្ហាញជូន ប្រិយ​មិត្តទាំង​អស់​គ្នា នៅក្នុងថ្ងៃនេះផងដែរ ដើម្បីមានសិទ្ធិគ្រប់គ្រាន់ អាចទាញយកកម្មវិធី ទាំងនោះ ដែលមិនមែន ស្ថិត​នៅក្នុង Store ប្រទេស ដែលមានបានកំណត់ក្តី។ ចង់ដឹងអោយកាន់តែច្បាស់ សូមតាមដាន ជាមួយ​យើង ទាំងអស់គ្នា !!!

វិធីសាស្រ្ត

ជំហ៊ានទី1: ទាញយក និងតម្លើងកម្មវិធី TunnelBear VPN ពីផ្សារកម្មវិធី Play Store

ជំហ៊ានទី2: បើកកម្មវិធី TunnelBear VPN ហើយបង្កើតគណនីមួយ (បង្កើតស្រដៀងនឹង Apple ID)

បញ្ជាក់ ប្រសិនបើមាន Connection Request សូមធ្វើការយល់ព្រម

វិធី​សាស្រ្ត​ទាញ​យក​កម្មវិធី/​ហ្គេម ដោយ​មិន​ចាំ​បាច់ ផ្លាស់ ប្តូរ Store ប្រទេស (Android)

ជំហ៊ានទី3: ក្រោយពីបង្កើតហើយ គ្រាន់តែចូលទៅកាន់ Play Store វិញ រួចស្វែងរក កម្មវីធីណា ដែល​អ្នក​ចង់ទាញយក តែមិនអាចទាញយកបាននោះ នឹងអាចទាញយកបានវិញហើយ។ (អាចសាកល្បង​បាន​ជាមួយនឹង កម្មវិធី Hulu)

វិធី​សាស្រ្ត​ទាញ​យក​កម្មវិធី/​ហ្គេម ដោយ​មិន​ចាំ​បាច់ ផ្លាស់ ប្តូរ Store ប្រទេស (Android)

គួរបញ្ជាក់ថា៖ មិនមែនកម្មវិធី/ហ្គេមទាំងអស់ សុទ្ធតែអាចទាញយកបានទាំងអស់ ដោយគ្រាន់តែ ប្រើ​ប្រាស់ Store នៃប្រទេស តែមួយនោះទេ។

ប្រសិនបើតម្លើងហើយ នៅតែមិនអាច ទាញយកបានទាញនោះ សូមចូលទៅកាន់ Settings > Apps > Google Play Store រួចចុច Clear Cache។

សង្ឃឹមថា វិធីនេះនឹងអាច ជួយអោយប្រិយមិត្ត ទាំងអស់គ្នា អាចបំបាត់នូវកង្វល់ទាំងឡាយ ជាមួយនឹង ការទាញយកកម្មវិធី/ហ្គេម ដោយសារតែ ការកំណត់ប្រទេសបាន ហើយប្រសិនបើ មានចម្ងល់ ត្រង់​ចំណុច​ណាមួយនោះ សូមបញ្ចេញ ជាមតិ នៅខាងក្រោមនេះ !!!

  • ដោយ: Mai
  • 2:22 PM, 27 November
  • ប្រភព: androidpit
  • Tag: ចំណេះដឹងទូទៅ