ចេញហើយ! Huawei Mate 8 កំពូលស្មាតហ្វូនដ៏ល្អឥតខ្ចោះ

ចេញហើយ! Huawei Mate 8 កំពូលស្មាតហ្វូនដ៏ល្អឥតខ្ចោះ

Huawei Mate 8 គឺជាស្មាតហ្វូនដ៏ថ្មីស្រឡាងមួយដែលទើបនឹងចេញកាលពីម្សល់មិញនេះ ដែលប្រកបដោយលក្ខណៈយ៉ាងល្អឥតខ្ចោះគ្មានគូរប្រៀប ស្មាតហ្វូនដ៏ទំនើបនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត មានរូបរាងធំ ស្តើង ផលិតឡើងពីអាលុយមីញ៉ូមយ៉ាងរឹងមាំ ប្រើស៊ីមពីរ មានទ្រនាប់ស្គែន ក្រយ៉ៅដៃនៅផ្នែកខាងក្រោយ ជារាងរង្វង់មូល ។ Mate 8 មានទំហំអេក្រង់ធំ 6.0 អ៊ីង ប្រភេទ IPS-NEO LCD capacitive ជាមួយរីសូលូសិន 1080 x 1920 pixels ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ម៉ត់ល្អ រស់រវើក ក្នុងកម្រិត 4K យ៉ាងពេញភ្នែក ។ ស្មាតហ្វូននេះមានកាមេរ៉ា ក្រោយទំហំ 13 មេកាភិចសែល អមជាមួយ LED Flash ចំនួនពីរគ្រាប់ជាប់គ្នា ដែលអាចថតរូបបានយ៉ាងច្បាស់ល្អ ម៉ត់ខៃ ព្រមទាំងមានទំហំធំ ហើយអាចថតវីដេអូក្នុងកម្រិត 4K បានយ៉ាងរស់រវើក ចំនែកកាមេរ៉ាមុខមានទំហំ 8 មេកាភិចសែល អាចថតរូប Selfie បានយ៉ាងច្បាស់ល្អផងដែរ ។ ចំពោះមេម៉ូរីម៉ូស៊ីនរបស់ Mate 8 នេះវិញ មានទំហំ 32 ជីកាបៃ,64 ជីកាបៃ និង 128 ជីកាបៃ រ៉េមមានទំហំ 3 ជីកាបៃ និង 4 ជីកាបៃ ហើយប្រើ ស៊ីភីយូប្រភេទ Quad-core 2.3 GHz Cortex-A72 + quad-core 1.8 GHz Cortex A53 ដែលពិតជាធ្វើអោយការដោនឡូតហ្គេមធំៗ កម្មវិធីធំៗ បានយ៉ាងលឿនហួសពីការគឹត ថែមទាំងអាចលេងហ្គេមក្រាភិចធំៗ ហ្គេមអនឡាញ និងប្រើកម្មវិធីផ្សេងៗ បានយ៉ាងរលូនដោយគ្មានបញ្ហា ។ Mate 8 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការថ្មីចុងក្រោយគឺ Android OS, v6.0 Marshmallow ហើយស្មាតហ្វូននេះមាន 4ព៌ណ ដែលជាព៌ណកំពុងពេញនិយម(ដូចក្នុងរូប), យើងសង្ឃឹមថាស្មាតដ៏ទំនើបអស្ចរ្យនេះ នឹងមានវត្តមាននៅក្នុងប្រទេសយើងនាពេលឆាប់ៗខាងមុខនេះ ។

ចេញហើយ! Huawei Mate 8 កំពូលស្មាតហ្វូនដ៏ល្អឥតខ្ចោះ

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.0 inches (1080 x 1920 pixels)
  • បន្ទះឈីប : HiSilicon Kirin 950
  • CPU : Quad-core 2.3 GHz Cortex-A72 + quad-core 1.8 GHz Cortex A53
  • RAM : 3 GB & 4 GB
  • Memory ខាងក្នុង : 32 GB, 64 GB & 128 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 128 GB
  • កាមេរ៉ាក្រោយ : 16 MP, 4608 x 3456 pixels, optical image stabilization, phase detection autofocus, dual-LED (dual tone) flash
  • កាមេរ៉ាមុខ : 8 MP
  • ថាមពលថ្ម : Li-Po 4000 mAh battery
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v6.0 (Marshmallow)
  • ពណ៌ : Champagne Gold, Moonlight Silver, Space Gray, Mocha Brown

ចេញហើយ! Huawei Mate 8 កំពូលស្មាតហ្វូនដ៏ល្អឥតខ្ចោះ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ចេញហើយ! Huawei Mate 8 កំពូលស្មាតហ្វូនដ៏ល្អឥតខ្ចោះ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ចេញហើយ! Huawei Mate 8 កំពូលស្មាតហ្វូនដ៏ល្អឥតខ្ចោះ

ចុះថ្ងៃទី 27 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង ០2:20 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ