ជនជាតិ​ចិន​ពាក់កណ្តាល មិន​អាច​ផឹក​ទឹកដោះគោ​បានទេ​

ជនជាតិ​ចិន​ពាក់កណ្តាល មិន​អាច​ផឹក​ទឹកដោះគោ​បានទេ​

​សារព័ត៌មាន Nanfang Daily ៖

​ការសិក្សា​បាន​បង្ហាញថា ប្រជាពលរដ្ឋ​ចិន ប្រហែលជា ៥០ ភាគរយ ជួប​បញ្ហា​ប៉ោង​ពោះ និង​មិន​អាច​រំលាយ​ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ ដែល​គេ​ទទួលទាន​បាន (​មិន​អាច​ទទួលយក​ជាតិ​ឡាក់​តូ​សបាន​)​។​

​ការ​មិន​អាច​ទទួលយក​ជាតិ​ឡាក់​តូ​សបាន ហាក់ដូចជា​ការ​អា​លែ​ក​ស៊ី​អាហារ​អញ្ចឹង ប៉ុន្តែ វា​មិនមែន​នោះទេ​។ អសមត្ថភាព​របស់​ម​នុស្ស ដើម្បី​រំលាយ​ជាតិ​ស្ករ នៅក្នុង​ទឹកដោះគោ គឺ​បណ្តាលមកពី កង្វះខាត​អង់ស៊ីម​ម្យ៉ាង ដែល​គេ​ហៅថា lactase​។​

​អ្នកជំនាញ​បាន​និយាយថា ការ​មិន​អាច​ទទួលយក​ជាតិ​ឡាក់​តូ​សបាន (Lactose intolerance) ជាធម្មតា កើតឡើង​ជា​តំណរ​ពូជ​។​

​ចំពោះ​មនុស្ស​ភាគច្រើន អង់ស៊ីម​ដែល​រំលាយ​ជាតិ​ឡាក់​តូ​ស (lactose) ចាប់ផ្តើម​បញ្ចេញ​នៅ​ពេល​កើត​មក ហើយ​បញ្ចប់​នៅពេល​ផ្តាច់ដោះ​។ ទោះបីជា​យ៉ាងណា ពលរដ្ឋ​អឺរ៉ុប​ភាគច្រើន lactase នេះ​នៅតែ​មាន​សកម្មភាព​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។